រដ្ឋបាលខេត្តព្រះសីហនុ រៀបចំប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ - BNP

Breaking

Thursday, February 17, 2022

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ

នារសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយ រៀបចំប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។


ព្រះតេជគុណ ប៊ុន ណេង ព្រះចៅអធិការវត្តឥន្ទញ្ញាណ (វត្តក្រោម) បានមានសង្ឃដីកាឱ្យដឹងថា បុណ្យមាឃបូជាប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើឡើងនៅតាមទីវត្តអារាមនានានៅទូទាំងប្រទេសដោយមានការសហការ សាមគ្គីគ្នារបស់ពុទ្ធបរិស័ទ និងព្រះសង្ឃរៀបចំកម្មវិធីនេះឡើង នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន និងបានបំពេញបុណ្យកុសលតាមសុទ្ធាជ្រះថ្លារៀងខ្លួន ក្នុងការប្រារព្ធពិធីបុណ្យមាឃបូជា។


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា បុណ្យ​មាឃបូជា​ ជា​ពិធី​បុណ្យ​មួយ​ដ៏មាន​សារៈសំខាន់​នៅ​ក្នុងព្រះពុទ្ធ​សាសនា​។ បុណ្យមាឃ​បូជា​ប្រារព្ធធ្វើឡើង ដើម្បី​រម្លឹក​ដល់ថៃ្ង​ដែល​ព្រះសម្មា​សម្ពុទ្ធទ្រង់​ប្រកាស​បង្កើត​ព្រះពុ​ទ្ធ​សាសនា​ឡើង​ក្នុង​លោកនៅក្នុងប្រទេស​ឥណ្ឌាកាល​ពី ៥៨៨​ឆ្នាំ ​មុន​ គ.ស នាថៃ្ង ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់​ព្រះអង្គ​ចំនួន​ ៩​ខែគ​ត់។​


ឯកឧត្តមបានបញ្ជាក់បន្ថែមថា បុណ្យមាឃបូជា បាន​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​តែងតែនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ភាពសុខសាន្ត​ទាំងខាង​ផ្លូវ​កាយ ផ្លូវចិត្ត និងស្មារតី​ប៉ុណ្ណោះទេ​ ប៉ុន្តែបាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុ​ង​ព្រះពុទ្ធសាសនា ដោយប្រកាន់ភ្ជាប់នូវអំពើល្អ ប្រកបដោយសុខសន្តិភាព​ ស្ថិរភាព​សង្គម​ និងការអភិវ​ឌ្ឍ​លើ​គ្រប់​វិស័យ ​និង​ថែ​រក្សា​ការពារ​អត្ត​សញ្ញាណ​វប្បធម៌ជាតិ​ខ្មែរឱ្យនៅគង់វង្សយូអង្វែង។ 


សូមរម្លឹកថា ពិធីបុណ្យមាឃបូជាមានការនិមន្តព្រះសង្ឃផ្តល់ឱវាទអប់រំផ្លូវចិត្ត ធ្វើសមាធិដល់ពុទ្ធបរិស័ទ ​និងការបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានប្រគេនបច្ច័យដល់វត្តឥន្ទញ្ញាណ (វត្តក្រោម) ៥លានរៀល អង្ករ ២០០គីឡូក្រាម ទឹកក្រូច ២០កេស ទឹកសុទ្ធ ២០កេស និងម៉ាស ២,៥០០ម៉ាស៕





 

No comments:

Post a Comment

Pages