អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពដីតំបន់៣ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីផ្ទៀងផ្ទាត់កំណត់បង្គោលព្រំ និងរៀបចំឯកសារចុះបញ្ជីជាដីរដ្ឋ - BNP

Breaking

Monday, December 6, 2021

អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពដីតំបន់៣ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីផ្ទៀងផ្ទាត់កំណត់បង្គោលព្រំ និងរៀបចំឯកសារចុះបញ្ជីជាដីរដ្ឋ

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត មន្រ្តីជលផល មន្រ្តីធនធានទឹក និងអាជ្ញាធរមូលដ្ឋាន ចុះវាស់វែង និងផ្ទៀងផ្ទាត់បង្គោលព្រំដីតំបន់ព្រៃលិចទឹក ជាប់បឹងទន្លេសាប តំបន់៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដើម្បីកំណត់ព្រំក្បាលដី និងដកហូតយកដីមកវិញ ត្រៀមចុះបញ្ជីដីតំបន់៣ ជាដីរបស់រដ្ឋ។ 


នៅក្នុងបេសកកម្មអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនោះ ថ្នាក់ដឹកនាំក្រសួង រួមជាមួយ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានរៀបចំកម្លាំងប្រដាប់អាវុធចម្រុះ និងមន្រ្តីខេត្ត មន្រ្តីជំនាញ ប្រចាំការជាប់ នៅគោលដៅនេះ ដើម្បីទប់ស្កាត់ បង្ក្រាប់បទល្មើសនានា ការកាប់ទន្ទ្រានថ្មីដីព្រៃលិចទឹក បន្ថែមទៀត៕




 

No comments:

Post a Comment

Pages