លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីចែកអំណោយសង្រ្គោះបន្ទាន់ ជូនគ្រួសារដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ១៥០គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្រុងខេមរភូមិន្ - BNP

Breaking

Monday, December 6, 2021

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីចែកអំណោយសង្រ្គោះបន្ទាន់ ជូនគ្រួសារដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ១៥០គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្រុងខេមរភូមិន្

ថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានចូលរួមពិធីចែកអំណោយសង្រ្គោះបន្ទាន់ ជូនគ្រួសារដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ១៥០គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ:កម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា។


លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណចំពោះឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ:កម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ដែលបាននាំយកអំណោយសប្បុរសធម៌ មានដូចជា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ ដែលទទួលបានការឧបត្ថម្ភ ពីអង្គការមុស្លិមហេហ្វិន នៅប្រទេសអាល្លឺម៉ង់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ១៥០គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 


ជាមួយគ្នានេះផងដែរ ខ្ញុំសូមចូលរួមឧបត្ថម្ភ ជា ភួយ ចំនួន ១៥០ ដល់គ្រួសារបងប្អូនខ្មែរឥស្លាម ដែលងាយរងគ្រោះសម្រាប់រដូវរំហើយនេះ បងប្អូនទាំងអស់ត្រូវចូលរួម ការពារពីជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ដើម្បីមានឱកាសរកស៊ី ចិញ្ចឹមជីវិតប្រចាំថ្ងៃ៕







 

No comments:

Post a Comment

Pages