ក្រុមការងារនៃរដ្ឋបាលខណ្ឌពោធិសែនជ័យ ចាប់ផ្តើមបង្កើនល្បឿនក្នុងការចុះអភិវឌ្ឍមូលដ្ឋាន ជាបន្តបន្ទាប់ - BNP

Breaking

Monday, December 6, 2021

ក្រុមការងារនៃរដ្ឋបាលខណ្ឌពោធិសែនជ័យ ចាប់ផ្តើមបង្កើនល្បឿនក្នុងការចុះអភិវឌ្ឍមូលដ្ឋាន ជាបន្តបន្ទាប់

ភ្នំពេញ÷ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ យើងឃើញ ថាស្ទើរតែរៀងរាល់ម៉ោងដោយមិនខ្វល់ពីរម៉ោងសម្រាក ក្រុមការងារនៃរដ្ឋបាលខណ្ឌ ដែលដឹកនាំដោយលោកអភិបាលរងប៉ាង លីដា តែងតែចុះត្រួតពិនិត្យមើលក៏ដូច ជាសិក្សាអំពីរបញ្ហាតម្រូវការផ្សេងរបស់ប្រជាពលរដ្ឋនូវភូមិសាស្រ្តទាំង០៧សង្កាត់ ចំណុះអោយខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើយ៉ាងណាដោះស្រាយនូវអ្វីដែលជាភាពចាំបាប់បន្ទាន់ អោយទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ 


ជាពិសេសនៅក្នុងឪកាសនៃពិធីចែកអំណោយនៅសាលាខណ្ឌពោសែនជ័យកាលពីរព្រឹកថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចាត់តំណាងមានលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និង លោកហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ និងជាអភិបាលខណ្ឌ រូមនិងមន្រ្តីក្រោមឪវាទ ចែកជូនចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ ដែលងាយប្រឈមនឹងបញ្ហាសុខភាព ក្នុងរដូវរងា មានចំនួន៧០គ្រួសារ មកពីរ សង្កាត់ទាំង០៧ នៃភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យផងដែរ។ ឆ្លៀតក្នុងឪកាសនោះលោក ហែម ដារិទ្ធិ ក៏បានរំលេចខ្លះៗអំពីគំរោងការសិក្សាជួសជុលស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ១ខ្សែរចាប់ពីរវត្តអង្គតាមិញ ទៅស្តុបទួលពង្រក្នុងពេលឆាប់ខាងមុខនេះ ដែលស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 


ដោយឡែកនៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១ ដដែល ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បានចុះវាស់វែងកំណត់ព្រំប្រឡាយមេ (ព្រៃល្វា) ដែលតភ្ជាប់ពីប្រឡាយមេផ្លូជាតិលេខ៣ ឆ្លងកាត់ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ទៅតភ្ជាប់ប្រឡាយមេទួលពង្រ សង្កាត់ចោមចៅទី១ ដែលមាន(ទំហំ១០ម៉ែត្រ) ពីរព្រោះថាប្រឡាយមេ មានសារៈសំខាន់បំផុតក្នុងការរំដោះទឹក ដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀង ជាយថាហេតុណាមួយនោះផងដែរ៕






 

No comments:

Post a Comment

Pages