ប្រជាពលរដ្ធបាននាំគ្នាទៅមើលចម្ការរបស់ពួកគាត់ស្រាប់តែប្រទះឃើញអាវុធចំនួន៣៣ដើមទៅវិញ... - BNP

Breaking

Saturday, November 13, 2021

ប្រជាពលរដ្ធបាននាំគ្នាទៅមើលចម្ការរបស់ពួកគាត់ស្រាប់តែប្រទះឃើញអាវុធចំនួន៣៣ដើមទៅវិញ...

បាត់ដំបង÷ប្រជាពលរដ្ឋនៅក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបងបាននាំគ្នាទៅរកមើលចម្ការមៀនរបស់ខ្លួន ស្រាប់តែបានប្រទះឃើញអាវុធជាង៣៣ដើមនៅក្នុងចម្ការ ទើបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏បានរាយការណ៍ជូនដល់សមត្ថកិច្ចមូលដ្ឋានឱ្យចុះទៅត្រួតពិនិត្យមើលផងដែរ។


កាលពីរសៀលថ្ងៃទី១២ៈខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងចម្ការមៀន ស្ថិតនៅក្នុងក្រុមទី២ៈភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹកទឹក ខេត្តបាត់ដំបង!!


យោងតាមប្រភពដែលក្រុមការងារយើងទទួលបានពីការបញ្ជាក់របស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា អាវុធចំនួន៣៣ដើមដែលប្រជាពលរដ្ឋបានប្រទះឃើញនេះគឺជាប្រភេទកភ្លើង(អាកា៤៧) AK47- រួមមានអាវុធអាកាស្វ័យបត់ចំនួន៣០ដើមនឹងអាវុធ(M79)ចំនួន៣ដើមមានបង់វែងចំនួន៤០បង់បន្ថែមទៀងផង ។


បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចរបស់លោកទទួលនៅដំណឹងនេះភ្លាម ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសគឺកម្លាំងនគរបាលផ្នែកស្រាវជ្រាវរបស់ខេត្តបាត់ដំបងដើម្បីឲ្យស្វែងរកប្រភពនេះបន្តទៀត ក៏ដូចជាបន្តការស្រាវជ្រាវរកសញ្ញានេះឲ្យបានច្បាស់លាស់ផងដែរ ។


បច្ចុប្បន្ន អាវុធទាំង៣៣ដើមនេះកម្លាំងសមត្ថកិច្ចបានយកទៅរក្សាទុកនៅឯកន្លែងធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីស្វែងរកនិងស្រាវជ្រាវបន្តថាតើចេញពីប្រភពណាមួយឲ្យបានច្បាស់លាស់បន្ថែមទៀត។




 

No comments:

Post a Comment

Pages