រដ្ឋបាលខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៦គ្រួសារ រស់នៅឃុំផ្លូវទូក ស្រុកកំពង់លែង បានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង - BNP

Breaking

Saturday, November 13, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៦គ្រួសារ រស់នៅឃុំផ្លូវទូក ស្រុកកំពង់លែង បានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ ឯកឧត្តម សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប្រាក់ វ៉ុន លេខាធិការគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ (ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១) នៅភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។


ឯកឧត្តម អម សុភា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ប្រធានកិត្តិយសសាខា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។ ឯកឧត្តម ក៏បានផ្តាំផ្ញើ ឱ្យបងប្អូនប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយដែលកើតអាចកើតឡើងជាយថាហេតុ និងត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។


សម្ភារៈទទួលបានមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រី ខ ១០កំប៉ុង, ឃីត ១កញ្ចប់ (មុង ១ សារុង ១ ក្រមា ១ ភួយ ១) និងថវិកាមួយចំនួន។ ដោយឡែក ឯកឧត្តម កែវ ពៅ អនុប្រធានកិត្តិយសសាខា បានបន្ថែមថវិកាផ្ទាល់ខ្លួនជូនដល់គ្រួសាររងគ្រោះ ក្នុងមួយគ្រួសារទទួលបាន ២០ ០០០រៀល ក្នុងនោះផងដែរ គ្រួសារដែលរងគ្រោះដោយមានសមាជិកស្លាប់ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នោះ សាខាបានផ្ដល់ជូននូវអង្ករ ចំនួន ៥០គីឡូក្រាម និងថវិកាមួយចំនួនបន្ថែមទៀត៕







 

No comments:

Post a Comment

Pages