ម្ដាយមកពីផ្សារវិញបាត់កូនក៍នាំប្ដីដើររកមើលស្រាប់តែប្រទះឃើញនាងលង់ទឹកធុងជ័រនៅក្នុងបន្ទ់ទឹកស្លា ប់បាត់ទៅហើយ... - BNP

Breaking

Friday, November 12, 2021

ម្ដាយមកពីផ្សារវិញបាត់កូនក៍នាំប្ដីដើររកមើលស្រាប់តែប្រទះឃើញនាងលង់ទឹកធុងជ័រនៅក្នុងបន្ទ់ទឹកស្លា ប់បាត់ទៅហើយ...

ភ្នំពេញ÷ឪពុកបាត់កូនស្រីជាងមួយម៉ោងនឹងស្មានថាទៅផ្សារជាមួយនឹងម្ដាយដល់ពេលប្រពន្ធត្រឡប់មកវិញមិនឃើញក៍នាំគ្នាប្រញ៉ាប់ប្រញ៉ាល់ដើររកមើលគ្រប់ទីកន្លែងក៍នៅតែមិនឃើញសោះ ទើបម្ដាយមិនអស់ចិត្តដើទៅអើតរកមើលនៅក្នុងបន្ទប់ស្រាប់តែឃើញកូនលង់ទឹកនៅក្នុងធុងជ័រពណ៌ក្រហមមួយនេះបាត់ទៅហើយ ។


ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង១៥នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១១ៈខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិទួលថ្ងាន់ ក្នុងសង្កាត់ទូលសង្កែទី២ៈ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


សពកុមារីរងគ្រោះមាន ឈ្មោះ ឆៃ មុីជីង ភេទស្រី អាយុ១ៈឆ្នាំ ប្រាំ៦ៈខែ ឪពុកឈ្មោះ ឈន លី ភេទប្រុស អាយុ ៣៨ៈឆ្នាំ មានស្រុកកំណើតរស់នៅភូមិពាមតាឯក ឃុំឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ម្ដាយមាន ឈ្មោះ ឱក ស្រីមុំ ភេទស្រី អាយុ ៣១ៈឆ្នាំ រស់នៅក្នុងឃុំស្នោរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្ន អ្នកទាំងពីជួលបន្ទប់ស្នាក់នៅជាមួយនឹងកូនចំនួន២ៈនាក់ក្នុងភូមិកើតហេតុខាងលើ ។


យោងតាមព័ត៌មានដែលក្រុមការងារយើងទទួលបានពីស្រ្តីម្នាក់ត្រូវជាអ៊ុំបង្កើតរបស់កុមារីរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង ម្ដាយនាងបានចេញទៅផ្សារបាត់ដើម្បីទៅរកទិញម្ហូបនិងអីវ៉ាន់ដោយទុកកូនឲ្យនៅកន្លែងបន្ទប់ជួលតែម្នាក់ឯង ក្រោយពេលមកស្រ្តីជាម្ដាយក៍បានត្រឡប់មកពីផ្សារវិញមិនឃើញកូនស្រីនៅក្នុងបន្ទប់ក៏ស្រែកឆោឡោប្រាប់អ្នកជិតខាងឲ្យជួយដើររកមើលគ្រប់បន្ទប់ជួលក៏នៅតែមិនឃើញសោះ អស់សង្ឃឹមក្នុងចិត្តក៏បានដើរទៅកន្លែងបន្ទប់ទឹកហើយច្រានទ្វារអើតរកមើលស្រាប់តែឃើញកូនបត់កនៅក្នុងធុងទឹកជ័រពណ៌ក្រហមស្លា ប់បាត់ទៅហើយ ទើបនាំគ្នារាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យមើល។


ក្រោយពីបានទទួលបានដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុនោះភ្លាមដើម្បីត្រួតពិនិត្យមើលរួចរាល់ ក៍បានទាក់ទងទៅសមត្តកិច្ចជំនាញឲ្យចុះមកធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យទៅលើសពកុមារីរងគ្រោះរួចហើយ ទើបបញ្ជាក់ប្រាប់ថាគឺពិតជាស្លា ប់ដោយសារលង់ទឹកពិតប្រាកដមែន គោកបានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។





 

No comments:

Post a Comment

Pages