ក្មេងស្រី​ម្នាក់ត្រូវម្តាយចិញ្ចឹមធ្វើទារុណកម្មលើរាងកាយ មួយថ្ងៃជាង ១០០ រំពាត់... - BNP

Breaking

Saturday, November 13, 2021

ក្មេងស្រី​ម្នាក់ត្រូវម្តាយចិញ្ចឹមធ្វើទារុណកម្មលើរាងកាយ មួយថ្ងៃជាង ១០០ រំពាត់...

បាត់ដំបង÷គួរឲ្យ​អាណិតអាសូរក្មេងស្រី​ម្នាក់ រស់នៅជាមួយគេ តាំងពី​អាយុ​ ០៣​ឆ្នាំ​ រហូតដល់​បច្ចុប្បន្ន​មាន​អាយុ​ ០៩​ឆ្នាំ​ហើយ​ បែជា​ទទួល​ទារុណកម្ម​ប្រើហិង្សា​អស់​ជាច្រើនឆ្នាំ​យ៉ាង​ឃោឃៅ​ ពី​សំណាក់​ម្តាយចិញ្ចឹម​ទៅវិញ និងគំរាម​មិន​ឲ្យ​និយាយប្រាប់​អ្នក​ជិតខាង​ឲ្យ​ដឹង​ទៀត​ផង តែលាក់បាំង​មិន​ជិត​ ខ​ណៈ​អ្នកជិតខាង​បានឃើញ​ទង្វើ​ឃោឃៅ​ស្ទើរ​រាល់ថ្ងៃ ទើប​បែកធ្លាយ​ដល់​សមត្ថកិច្ច។​


ពាក់ព័ន្ធ​ករណីនេះ ​ប្រជាពលរដ្ឋ​ជិតខាង​បានអោយដឹង​កាលពី​ល្ងាច​ថ្ងៃទី​០៩​ ខែវិច្ឆិកា ​ឆ្នាំ​២០២១​ថា ជា​រៀងរាល់ថ្ងៃ​ ពួកគាត់​តែង​សង្កេតឃើញ​ក្មេងស្រី​នេះ​ត្រូវបាន​ស្ត្រីជា​ម្តាយចិញ្ចឹម​វាយ​ធ្វើបាប​លើ​រាងកាយ​រហូត​មានស្នាម​ពេញ​ខ្លួន ​ដោយសា​តែ​ម្តាយចិញ្ចឹម​ប្រើ​ហិង្សា​ហើយ​បាន​ប្រឌិត​ថា​ស្នាម​នៅលើ​ខ្លួន​កុមារី​រងគ្រោះ​ គឺ​សត្វ​ឆ្មា​ខ្វាច​ និង​ដើរ​បុក​ទ្វារ​ជាដើម​ទៅវិញ​។​


កុមារី​រងគ្រោះ​មានឈ្មោះ ​ច​ន្ធី លីហ្សា ​អាយុ​០៩​ឆ្នាំ​ មាន​ម្តាយចិញ្ចឹម​ឈ្មោះ ​អ៊ឹ​ម សុគ​ន្ធី​ អាយុ​៥៧​ឆ្នាំ​ រស់នៅ​ភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ ​ក្រុង​បាត់ដំបង​។ ​


កុមារី​រងគ្រោះ​ខាងលើ​ត្រូវបាន​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​រៀបការហើយ​មិន​មានកូន​បាន​ទៅសុំ​យក​ក្មេងស្រី​ខាងលើ​ពី​ខាង​ឪពុក​ម្តាយបង្កើត​ដែលមាន​ជីវភាព​ខ្វះខាត​នៅឯ​មន្ទីរពេទ្យ​តាំងពី​អាយុ​០៣ឆ្នាំ​មក​ម្លេះ​ ។ ​


តាំងពី​យកមក​ខាង​ម្តាយចិញ្ចឹម​មិនសូវ​ជា​ពេញ​ចិត្ត​ក្មេង​នោះប៉ុន្មាន​ទេ​ គឺ​តែងតែ​ធ្វើបាប​ស្ទើរ​រាល់ថ្ងៃ​ដោយ​ថ្ងៃ​ខ្លះ​វាយ​ធ្វើ​បាបរ​ហូត​ជាង​ ១០០​រំពាត់​ ក៏មាន ​និង​មានពេលខ្លះ​វាយ​ផង​បាញ់​ និង​ជំ​ពាម​កៅស៊ូ​ផង ​ដែលជា​ទង្វើ​ឃោ​ឃៅ​បំផុត​ទើប​ពួកគាត់​ជា​អ្នក​ជិ​ខាង​មិនអាច​ទ្រាំ​បាន​។​


លោកស្រី ​អ៊ឹម សុគ​ន្ធី​ ដែលជា​ម្តាយចិញ្ចឹម​របស់​ក្មេងរងគ្រោះ​បានសារភាពទង្វើ​រប​ស់​ខ្លួន​ដែល​មិនអាច​ប្រកែក​បាន​ហើយប្រាប់​ថា រយៈពេល​កន្លង​មក​ខ្លួនធ្លាប់បាន​វាយ​ធ្វើបាប​មែន ហើយ​ធ្លាប់បាន​យក​កុមារី​រង​គ្រោះ​ដែលជា​កូនចិញ្ចឹម​ឱ្យទៅ​គេ​ម្តង​ដែរ​ តែ​ត្រូវបាន​ប្ដី​​គាត់​ទៅយកមកវិញ ក្រោយពី​លោក​មេភូមិ​ចុះមក​ណែនាំ​រួចមក ខ្លួនមិនដែល​ហ៊ាន​ធ្វើបាប​ទៀត​ទេ​។​


ការបកស្រាយ​ពី​ម្តាយចិញ្ចឹម​គ្មាន​ចិត្ត​មេ​ត្តា​នេះ​ លោក​ ហោ​ ផុន​ មេភូមិ​វត្ត​គរ​ បានបញ្ជាក់​អោយដឹង​នៅ​ថ្ងៃទី​១១​ ខែ​វិ​ច្ឆិកា​ នេះដែរ​ថា រឿង​ប្រើប្រាស់​អំពើ​ហិង្សា​ខាងលើ ​គឺមាន​ពិតមែន​ ហើយ​រយៈ​ពេល​កន្លងមក​លោក​ក៏​ធ្លាប់បាន​ចុះ​ណែនាំ​ម្តង​ហើយ​កុំអោយ​វាយ​ធ្វើបាប​ក្មេង​បន្តទៀត​ គឺ​គ្រាន់តែ​ប្រើ​ត្រឹម​មាត់​ប្រដៅ​បាន​ហើយ​។​ 


លោកបន្តថា ​ក្រោយពី​លោក​ចុះ​ព្រមាន​ម្តង​មក​ សកម្មភាព​បាន​ធូស្បើយ​បាន​មួយ​រយ:ពេល​ខ្លី​ប៉ុណ្ណោះ​ ក៏​ម្តាយចិញ្ចឹម​រូបនេះ​នៅតែ​បន្ត​សកម្មភាព​ហិង្សា​រហូតដល់​ថ្ងៃនេះ​ ទើប​អ្នកជិតខាង​ទ្រាំលែងបាន​។​


​ពាក់ព័ន្ធ​ករណី​ហិង្សា​ខាងលើ​នេះ នៅ​ថ្ងៃទី​១១​ ខែ​វិ​ច្ឆិកា​នេះ ​លោក​ ពេ​ជ្យ សា​រ៉ែ​ម ​អធិការ​ក្រុង​បាត់ដំបង​បញ្ជាក់ថា ​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​របស់លោក​ ចំពោះមុខ​គ្រាន់តែ​ធ្វើការ​ណែនាំ​ដល់​ស្ត្រី​ដែលជា​ម្តាយចិញ្ចឹម​ហើយ​ចំណាត់​ការបន្ត​យ៉ាងណា​នោះ​ ខាង​មន្ត្រី​ជំនាញ​រដ្ឋបាល​សាលាក្រុង​ នឹង​បន្ត​វិធវិធានបន្តទៀត ថា​តើ​គួរមាន​វិធានការ​បែបណា​ឲ្យ​កុមារី​រងគ្រោះ​ផុត​អំពី​សកម្មភាព​ដ៏​ព្រៃផ្សៃ​បែបនេះ​ពី​សំណាក់​ម្តាយចិញ្ចឹម​ចិត្ត​ឃោ​ឃៅ​នេះ​បន្តទៀត​។​


ឆ្លើយតប​នឹង​ចំណាត់ការ​របស់​មន្ត្រី​នៃ​មន្ទីរជំនាញ​សាលាក្រុង​ ប្រជាពលរដ្ឋ​ស្មើ​សុំ​ឲ្យ​ខាង​មន្ត្រី​ជំនាញ​គួរ​ពិចារណា​លើ​អត្តចរិត​របស់​ម្តាយ​ចិញ្ចឹម​រូបនេះ ​ខណៈ​អាជ្ញាធរ​ព្រមាន​ហើយ​នៅតែ​ប្រព្រឹត្ត​ ដូច្នេះ​ពួកគាត់​សំណូមពរ​ឲ្យ​យក​កុមារី​រងគ្រោះ​ទុក​នៅ​កន្លែង​ថែទាំ​ណា​មួយ​ដែលមាន​សុ​វត្តិភាព​​។



 

No comments:

Post a Comment

Pages