បុរសវ័យចំណាស់ម្នាក់បើករថយន្តបោះពួយក្នុងល្បឿនលឿនផ្លូវកោងមិនប្រយ័ត្នបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ... - BNP

Breaking

Sunday, November 21, 2021

បុរសវ័យចំណាស់ម្នាក់បើករថយន្តបោះពួយក្នុងល្បឿនលឿនផ្លូវកោងមិនប្រយ័ត្នបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ...

ភ្នំពេញ÷រថយន្តព្រូសមួយគ្រឿងបើកបរដោយបុរស់ម្នាក់រួមដំណើរនឹងប្រុសស្រី២នាក់ទៀតបោះពួយក្នុងល្បឿនលឿនផ្លូវកោងក្រឡុកច្រើនមិនប្រយ័ត្នបូងចង្កូតជ្រុលបណ្ដាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នកធ្វើដំណើរតាមដងផ្លូវរួចផុតពីគ្រោះថ្នាក់។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង១០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក TOYOTA ព្រូសពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AJ-5116 បើកធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុផ្លូវកោងមិនប្រយ័ត្នគេចមិនទាន់ក៏បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ឃើញថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនប៉ះពាល់ដល់សម្បត្តិរដ្ឋក៏ឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕






 

No comments:

Post a Comment

Pages