កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ នៅលើផ្សារសូរិយា - BNP

Breaking

Sunday, November 21, 2021

កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ នៅលើផ្សារសូរិយា

ភ្នំពេញ÷ នាថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង០១:១៥នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ដឹងនាំក្រុមការងារចុះបង្ក្រាបល្បែងសុីសង ប្រភេទហ្គេមបាញ់ត្រី ខុសច្បាប់មួយកន្លែង នៅលើផ្សារទំនើបសូរិយាជាន់ទី៥ ដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួន០៥ទូ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ។


មន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថាមានប្រភេទទូហ្គេមតុក្កត្តាសរុបចំនួន៣៧ទូ និងមានទូហ្គេមបាញ់ត្រីចំនួន០៥ទូ ត្រូវបានយកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដោយឡែកទូហ្គេមតុក្កតាកំសាន្តចំនួន ៣២ទូផ្សេងទៀត មិនពាក់ពន្ធ័និងបទល្មើសល្បែងស៊ីសង មិនត្រូវបានដកហូតនោះទេ គឺរក្សាទុកបន្តអាជីវកម្មដដែល ប៉ុន្តែបើនៅមានបង្កប់ល្បែងស៊ីសងទៀត អជ្ញាធរនិងអនុវត្តវិធានការតាមច្បាប់ ដោយមិនលើកលែងនោះទេ ៕




 

No comments:

Post a Comment

Pages