រថយន្តបើកបញ្ច្រាស់ទិសដៅបុកគ្នាជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងរីឯម្ចាស់ម៉ូតូរងរបួសធ្ងន់... - BNP

Breaking

Sunday, November 21, 2021

រថយន្តបើកបញ្ច្រាស់ទិសដៅបុកគ្នាជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងរីឯម្ចាស់ម៉ូតូរងរបួសធ្ងន់...

ភ្នំពេញ÷បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូក្នុងល្បឿងលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំរីឯម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៥៤នាទីយប់ ថ្ងៃទី២០ ខែតុវិច្ឆិកា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីក្នុងសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកCLickពណ៌សមួយគ្រឿងពាក់ស្លាកលេខកណ្ដា-4359 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុក៍ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកម៉ាស្ដា ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្មំពេញ2AY-0776បើកបរបញ្ច្រាស់គ្នាហើយបត់ឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹង រងការខូចខាតយ៉ាងដំណំរីឯម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែង នឹងទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ






 

No comments:

Post a Comment

Pages