រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ-អន្តរជាតិដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរីឆ្នាំ២០២១មានការធ្លាក់ចុះ ៤៤.០២% - BNP

Breaking

Saturday, October 9, 2021

រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ-អន្តរជាតិដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរីឆ្នាំ២០២១មានការធ្លាក់ចុះ ៤៤.០២%

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី៥ដល់៧ខែតុលាឆ្នាំ២០២១ (រយៈពេល ៣ថ្ងៃ) ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងខេត្តរតនគិរី មានចំនួន៧,៥៨២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០មានការធ្លាក់ចុះ៤៤.០២% ក្នុងនោះភ្ញៀវទេសចរជាតិមានការធ្លាក់ចុះ៤៣.៥៣% និងភ្ញៀវអន្តរជាតិមានការធ្លាក់ចុះ៧៦.២៦% ខណៈភ្ញៀវទេសចរជាតិ-អន្តរជាតិឆ្នាំ២០២០សរុបចំនួន១៣,៥៤៥នាក់នាក់។


លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅរសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២១នេះថា មូលហេតុ នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកំសាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២១គឺមកពី កត្តានៃការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ និងកត្តាសេដ្ឋកិច្ចព្រមទាំងកត្តាអាកាសធាតុផងដែរ ពីព្រោះរយៈពេល៣ថ្ងៃនៃការឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តរតនគិរីមានភ្លៀងធ្លាក់ជាប់ៗគ្នា។


លោកបានបន្តថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី និងតាមរមណីយដ្ឋាន និងភោជនីយដ្ឋាន ធ្វើការផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដោយឡែកចំពោះឥរិយាបទភ្ញៀវសង្កេតឃើញថា ពួកគាត់ភាគច្រើនបានប្រកាន់ខ្ជាប់នូវការពាក់ម៉ាស និងរក្សាគម្លាតបានត្រឹមត្រូវ។ ចំណែកការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕










 

No comments:

Post a Comment

Pages