រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តខាងទៀតចុះមុជទឹកលេងយ៉ាងសប្បាយ... - BNP

Breaking

Friday, October 8, 2021

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តខាងទៀតចុះមុជទឹកលេងយ៉ាងសប្បាយ...

ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៥ និង ៤៥ នាទីថ្ងៃទី ៧ខែតុលាឆ្នាំ ២០២១ស្ថិតតាមបណ្ដោយផ្លូវបេតុងស្ថិតក្នុងភូមិត្រពាំងអញ្ចា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តអូឌីមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AT-4375 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុក៏មានរថយន្តម៉ាក mini មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-2184 ធ្វើដំណើរក្នុងទិសដៅពីកើតមកលិចមកដល់ត្រង់ចំណុចកើតហេតុក៏បុកពេញទំហឹងបណ្ដាលឲ្យរថយន្តមូនីងធ្លាក់ចូលក្នុងប្រឡាយបណ្ដាឲ្យភាគីខាងរថយន្តម៉ូនីងរងរបួសស្រា។


ក្រោយកើតហេតុភាគីទាំងពីរធ្វើការចរចាគ្នាតឹងសរសៃកអស់រយៈពេល ៥ ម៉ោងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចព្រមទាំងអ្នកសារព័ត៌មានចុះទៅព្រោងព្រាតក្នុងហេតុការណ៍នោះដែរតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថាភាគីទាំងពីរបានឈ្លោះប្រកែកយកត្រូវរៀងខ្លួនអស់រយៈពេល ៥ ម៉ោងទើបសមត្ថកិច្ចធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែង។


ក្រោយពីសម្របសម្រួលគ្នាអស់រយៈពេល ៥ ម៉ោងមកភាគីខាងរថយន្ត អូឌីក៏ព្រមចេញសងសំណងទៅលើភាគីខាងរថយន្តម៉ូនីនក្នុងតម្លៃ ១៣០០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែង នេះហើយដោយសារការបើកបរដោយមិនគោរពគ្នាបណ្ដាលឲ្យភាគីទាំងពីរខាតបង់រៀងៗខ្លួន។






 

No comments:

Post a Comment

Pages