អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យ មើលវិមានឯករាជ្យដើម្បីធ្វើការកែលម្អ រៀបចំសោភ័ណភាព អនាម័យ ទីធ្លាជុំវិញវិមានឯករាជ្យ សម្រាប់ត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាពេលខាងមុខនេះ - BNP

Breaking

Tuesday, October 19, 2021

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យ មើលវិមានឯករាជ្យដើម្បីធ្វើការកែលម្អ រៀបចំសោភ័ណភាព អនាម័យ ទីធ្លាជុំវិញវិមានឯករាជ្យ សម្រាប់ត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាពេលខាងមុខនេះ

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈ អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ជាក់ ម៉េង ហ៊ាង អភិបាលរងខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញ អាជ្ញាធរក្រុង ចុះពិនិត្យមើលវិមានឯករាជ្យ ដើម្បីធ្វើការកែលម្អ រៀបចំសោភ័ណភាព អនាម័យ ទីធ្លាជុំវិញវិមានឯករាជ្យ សម្រាប់ត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាពេលខាងមុខនេះ។


នាឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានឱ្យលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ រៀបចំអ្នកអនាម័យ ដើម្បីធ្វើការសម្អាតនៅវិមានឯករាជ្យ និងទីធ្លាជុំវិញវិមានឯករាជ្យ ឱ្យមានសោភ័ណភាពល្អ បរិស្ថានល្អ ព្រមទាំងបើកប្រព័ន្ធទឹក និងបំភ្លឺភ្លើងនៅថ្ងៃចុងសប្តាហ៍៕








 

No comments:

Post a Comment

Pages