អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមចុះពិនិត្យស្ថានភាព និងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះបន្ថែម នៅតាមបណ្តោយឆ្នេរ - BNP

Breaking

Tuesday, October 19, 2021

អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមចុះពិនិត្យស្ថានភាព និងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះបន្ថែម នៅតាមបណ្តោយឆ្នេរ

រសៀលថ្ងៃចន្ទទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព និងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះបន្ថែម នៅតាមបណ្តោយឆ្នេរ ចាប់ពីចំនុចផែ៥០២ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ។ 


ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងសាងសង់បន្ទប់អគ្គិសនី និងទីតាំងសាងសង់ប៉មជួយសង្គ្រោះ(ឆ្មាំសមុទ្រ) នៅតាមបណ្តោយឆ្នេរ ចាប់ពីចំនុចផែ៥០២ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំបងប្អូនអាជីវករលក់ដូរនៅតាមឆ្នេរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន តាមទីតាំងរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ ព្រោះភាពស្អាតអាចទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលបានថែមទៀត ព្រោះភ្ញៀវត្រូវការភាពស្អាត និងបរិស្ថានល្អ។ 


ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំឱ្យក្រុមការងារកាយយកគល់ឈើ មែកឈើ និងដុំថ្មចេញឱ្យអស់នៅតាមបណ្តោយឆ្នេរ និងធ្វើការឈូសឆាយខ្សាច់ឱ្យបានរៀបស្មើរដើម្បីលើកស្ទួយសោភ័ណភាពឆ្នេរខ្សាច់ និងសម្រាប់ត្រៀមបើកទេសចរ និងសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្រាលជាបន្តបន្ទាប់៕








 

No comments:

Post a Comment

Pages