ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និង នាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកកោះញែក - BNP

Breaking

Wednesday, October 20, 2021

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និង នាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកកោះញែក

មណ្ឌលគិរី ÷ នៅរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកកោះញែក បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់នៅចំនុចភូមិអន្ទ្រេះ និង ភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ។ 


ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថារដូវនេះជារដូវវស្សា គួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផងនោះ បានធ្វើអោយឃុំមួយចំនួនតាមបណ្ដាលស្រុកត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះស្រុកកោះញែករងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវ ស្ពានមួយចំនួនត្រូវទឹកជន់លិច ដែលអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាក ។ 


ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។ 


ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន បានស្នើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យខិតខំបង្កបង្កើនផលពិសេសដំណាំស្រូវ បន្ទាប់ពីទឹកស្រកទៅវិញ និងត្រូវដាំបន្លែបង្ការគ្រប់មុខ និងចិញ្ចឹមសត្វអោយបានច្រើន ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ។ 


តាមការឲ្យដឹងពីលោក ឌឹម នី អភិបាលស្រុកកោះញែក នៅស្រុកកោះញែកមានឃុំចំនួន៥ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ផ្លូវនិងស្ពានមួយចំនួនធំត្រូវទឹកលិចក្នុងរយៈពេលខ្លី  រហូតមកទល់ពេលនេះជំនន់ទឹកភ្លៀង បានស្រកទៅវិញស្ទើរតែទាំងស្រុង ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ស្ពាននិង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ ៕








 

No comments:

Post a Comment

Pages