ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងអាជីវករផ្សារបានលុង ក្រុងបានលុង - BNP

Breaking

Wednesday, October 20, 2021

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងអាជីវករផ្សារបានលុង ក្រុងបានលុង

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារបានលុង ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ 


ជាមួយការស្វាគមន៍ប្រកបដោយទឹកចិត្តសប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករនាឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករនាឱកាសនេះ គឺគ្រាន់តែជាជំហានដំបូង ដើម្បីស្វែងយល់ពីសំណូមពរតម្រូវការរបស់អាជីវករក៏ដូចជាប្រជាពលរដ្ឋក្នុងផ្សារ គឺក្នុងគោលបំណងដើម្បីបានជាមូលដ្ឋានរួម សម្រាប់ធ្វើការដោះស្រាយរាល់បញ្ហា និងសំណូមពរនានាជូនបងប្អូនអាជីករដែលមានកន្លងមក។ ក្នុងឱកាសនោះដែរ ក្នុងនាមជាថ្នាក់ដឹកនាំ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ក៏បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តមនឹងមានក្ដីរីករាយចំពោះកិច្ចស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្នុងស្មារតីភាតរភាព ជាគ្រួសារតែមួយ ជាពិសេសជាមួយគ្រួសារប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរីទាំងមូល ដើម្បីរួមគ្នាគិត រួមសុខ រួមទុក្ខ និងរួមគ្នាដោះស្រាយ បញ្ហាការលំបាក បញ្ហាប្រឈមសំណូមពរ និងតម្រូវការផ្សេងៗ ក៏ដូចជាជំហាន នៃកិច្ចដំណើរអភិវឌ្ឍន៍មូលដ្ឋានទៅមុខ

ឲ្យបានកាន់តែរីកចម្រើនថែមទៀត សំដៅកាត់បន្ថយភាពក្រីក្រ  និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទាំងអស់គ្នា៕








 

No comments:

Post a Comment

Pages