ពលរដ្ឋក្រីក្រមួយគ្រួសារមុខរបស់រើសអេតចាយអំពាវនាវដល់សប្បុរសជននានាដើម្បីឧបត្ថម្ភសម្ភារៈថវិកាក្នុងការចិញ្ចឹមជីវិត - BNP

Breaking

Tuesday, October 19, 2021

ពលរដ្ឋក្រីក្រមួយគ្រួសារមុខរបស់រើសអេតចាយអំពាវនាវដល់សប្បុរសជននានាដើម្បីឧបត្ថម្ភសម្ភារៈថវិកាក្នុងការចិញ្ចឹមជីវិត

ខេត្តស្វាយរៀង សប្បុរសជនព្រមទាំងព្រះតេគុណគុណញឹមចាន់ថៃគង់នៅវត្តព្រះពន្លាបានឧបត្ថម្ភថវិកានិងគ្រឿងឧបភោគបរិភោគជូនដល់ពលរដ្ឋក្រីក្រមួយគ្រួសារឈ្មោះលីយ៉ុននិងភរិយានេតរី រស់នៅភូមិទន្លៀងឃុំរមាំងថ្កោលស្រុកស្វាយទាប   តាមរយៈការផ្សព្វផ្សាយរបស់ទូរទស្សន៍ហ្សមាសនិងទូរទស្សន៍អនឡាញក្តាមក្រហម។

បើតាមការអំពាវនាវរបស់លោកអ៊ុំមានឈ្មោះខាងលើជាអ្នករកស៊ីរើសអេតចាយបានបានព្រឹកខ្វះល្ងាចឲ្យដឹងថាគ្រួសារគាត់ពុំមានផ្ទះសម្បែងនិងដីធ្លីទេការរស់នៅរាល់ថ្ងៃនេះគឺបងស្រីឲ្យដីនៅមួយកន្លែងធ្វើកូនផ្ទះប្រហែលតែ២ទៅ ៣ម៉ែត្រប៉ុណ្ណោះតែគ្មានសិទ្ធិលក់ដូរឬយកទៅណានោះទេគ្រន់តែឲ្យនៅបណ្ដោះអាសន្ន។

លោកអ៊ុំក៏បានធ្វើការអំពាវនាវបន្តទៀតដល់សប្បុរសជននានាគ្រប់មជ្ឈដ្ឋានទូទាំងព្រះរាជាណាចក្រកម្ពុជាសូមឲ្យជួយឧបត្ថម្ភធ្វើយ៉ាងណាដើម្បីបានផ្ទះសម្បែងនៅសមរម្យនឹងគេបច្ចុប្បន្នត្រូវបានបងស្រីឲ្យដីនៅហើយតែពុំមានលទ្ធភាពកសាងផ្ទះព្រោះគ្មានប្រាក់ចំណូលឯណាដើម្បីធ្វើផ្ទះនិងចិញ្ចឹមជីវិតបន្តទៅមុខទៀតសព្វថ្ងៃគឺដើររើសអេតចាយដើម្បីចិញ្ចឹមជីវិត។

ក្រោយពីមានការអំពាវនាវរបស់អ៊ំប្រុសអ៊ំស្រីភ្នាក់ងារសារព័ត៌មានទូរទស្សន៍ហង្សមាសក៏បានផ្សព្វផ្សាយនិងអំពាវនាវបន្តក៏បានរកជំនួយបន្តិចបន្តួចជូនដល់លោកអ៊ុំប្រុសដោយមានអ្នកឧបត្ថម្ភដូចជា÷

១ព្រះតេគុណញឹមចាន់ថៃគង់នៅវត្តព្រះពន្លាបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងអង្ករនិងថវិកា 10 ម៉ឺនរៀល

២ លោកជូន វ៉ាតថវិកា 10ម៉ឺនរៀលមុខរបរលក់គ្រឿងអេឡិចត្រូនិកក្រុងស្វាយរៀង

3 លោកស្រីគង់ស្រីនីននិងនិងស្វាមីរស់នៅភូមិគយត្របែកសង្កាត់គយត្របែកក្រុងស្វាយរៀងថវិកា 10 ម៉ឺនរៀលទឹកក្រូច៣កេសទឹកសុទ្ធ៣កេស មី២កេសទឹកត្រីទឹកស៊ីអុីវគ្រឿងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

សូមបញ្ជាក់ថាការឧបត្ថម្ភទាំងនេះមិនបានគ្រប់គ្រាន់ដល់អ៊ំប្រុសអ៊ំស្រីនោះទេគ្រាន់តែជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់អ៊ំបានមួយចំណែកក៏ប៉ុន្តែភាពពិតនោះគឺផ្ទះសម្បែងពុំទាន់មាន

សូមធ្វើការអំពាវនាវដល់សប្បុរសជនអស់លោកលោកស្រីលោកឧកញ៉ាអ្នកមានសប្បុរសធម៌មេត្តាជួយដល់អ៊ំប្រុសអ៊ំស្រីខាងលើនេះផង៕






 

No comments:

Post a Comment

Pages