បុរសម្នាក់បើករថយន្តបែនដឹកដីគៀរម៉ូតូដួលកិ.នក្មេងប្រុសម្នាក់ស្លា.ប់​ យ៉ាងអា.ណោចអា.ធ័ម.. - BNP

Breaking

Monday, October 18, 2021

បុរសម្នាក់បើករថយន្តបែនដឹកដីគៀរម៉ូតូដួលកិ.នក្មេងប្រុសម្នាក់ស្លា.ប់​ យ៉ាងអា.ណោចអា.ធ័ម..

ភ្ភ្នំពេញ÷ស្ត្រីម្នាក់ដឹកកូនប្រុស២នាក់មកពីលេងស្រុកកំណេីតបំណងទៅផ្ទះស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបែនដឹកដីគៀរបណ្តាលឱ្យដួលខ្ទៀតកូនម្នាក់ចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម​ ហេតុកាលនេះកើតឡើងការពីវេលាម៉ោង១១និង២០នាទីព្រឹក​ ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២១​ នៅចំណុចមុខផ្សារជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​  ហេីយរថយន្តបង្កព្យាយា​មបេីករត់បានប្រហែល១គីឡូត៍ដីត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ។ 

កុមារារងគ្រោះដែលស្លាប់មានឈ្មោះស៊ុន​ ចានី​   អាយុ៩ឆ្នាំ​  មានម្តាយឈ្មោះយ៉ាដា​ អាយុ៣៥ឆ្នាំ​  ស្នាក់សង្កាត់កំបូល​ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​។ 

ចំណែកតៃកុងរថយន្តបង្កឈ្មោះ  ម៉ោ​ ថេរ៉ា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មានស្រុកកំណេីតនៅភូមិ​ត្រពាំងថ្លក​  ស្រុករមាហែក​  ស្វាយរៀង​។ 

តាមប្រភពព័ត៌មានស្ត្រីជាម្តាយបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូម៉ាកស្កុបពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HG-1765 ដឹកកូនប្រុស២នាក់​ មកពីលេងស្រុកកំណេីតនៅក្រុងតាខ្មៅ​ បំណងទៅផ្ទះវិញនៅសង្កាត់កំបូល​ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​ដោយធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកដីម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ទឹកប្រាក់​  ពាក់ស្លាកលេខភ្នំពេញ3F 3727 ធ្វេីដំណេីរមកពីក្រោយហេីយគៀរម៉ូតូរបស់គាត់បណ្តាលឱ្យដួលខ្ទៀតកូនប្រុសម្នាក់ដែលអង្គុយខាងក្រោយចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង​ ។ 

ប្រភពដដែលបានបន្តថា​ ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីករត់រហូតទៅដល់ស្តុបកប់ស្រូវត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗតែម្តងនិងឃាត់ខ្លួនតៃកុងរថយន្តមកទៅឃុំខ្លួនបណ្តោះអាសន្ន។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងម្ចាស់រថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់។

ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុចប់សព្វគ្រប់ក៏ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។






 

No comments:

Post a Comment

Pages