អាជ្ញាធរខេត្តឧត្ដរមានជ័យ ចុះសួរសុខទុក្ខបងប្អូនកងកម្លាំង និងមន្រ្តីជួរមុខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនដល់ក្រុមគ្រួសារដែលបានបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ - BNP

Breaking

Monday, October 25, 2021

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចុះសួរសុខទុក្ខបងប្អូនកងកម្លាំង និងមន្រ្តីជួរមុខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនដល់ក្រុមគ្រួសារដែលបានបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩

(ឧត្ដរមានជ័យ)៖នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកងកម្លាំងការពារព្រំដែនកម្ពុជា-ថៃ កងងពលដឹកជញ្ជូន មន្រ្តីចត្តាឡីស័ក ក្រុមការងារឡានក្រុងដឹកជញ្ជូនពលករ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោបចែកជូនផងដែរ។


ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរដល់កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្រ្តីសុខាភិបាល  ដែលខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ជាពិសេសបានចុះអនុវត្តន៍ការងារមិនថាយប់ថ្ងៃ ដើម្បីការពារបងប្អូនប្រជាពលរដ្ឋពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។


សូមបបញ្ជាក់ថា គ្រឿងឧបភោគ បរិភោបដែលនាំមកនាពេលនេះមាន អង្ករ២.៦០០គីឡូក្រាម, មីម៉ាម៉ា ១៦ កេសធំ, ត្រីខកំប៉ុង ១០កេសធំ, ទឹកសុទ្ធ ៥០០យួរ, ទឹកត្រី ៥៣យួរ, ទឹកស៊ីអ៊ីវ ៥៣យួរ, ម៉ាស ០៣កេសធំ, ច្រាស់ដុសធ្មេញ ៣៥០ដើម, ថ្នាំដុសធ្មេញ ៣៥០ដើម, សាប៊ូកក់សក់ ៣៥០ដប, សាប៊ូដុសខ្លួន ៣៥០ដុំ និងសាប៊ូម្សៅ ៣៥០ថង់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ 


ក្រោយពីចុះសំណេះសំណាលរួចមក ឯកឧត្ដមអភិបាលខេត្ត ក៏បានបន្តដំណើចុះសួរសុខទុក្ខបងប្អូនពលករដែលចំណាក់ស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងបានដឹកនាំក្រុមការងារបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់ជូនដល់ក្រុមគ្រួសារដែលបានបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ ចំនួន ០៤គ្រួសារ នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕






 

No comments:

Post a Comment

Pages