រន្ធត់ខ្លាំងណាស់!!!បុរសម្នាក់ជិះម៉ូតូតាមផ្លូវបណ្ដាលឲ្យរអិលដួលត្រូវរថយន្តមកពីក្រោយកិនបែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង... - BNP

Breaking

Saturday, October 23, 2021

រន្ធត់ខ្លាំងណាស់!!!បុរសម្នាក់ជិះម៉ូតូតាមផ្លូវបណ្ដាលឲ្យរអិលដួលត្រូវរថយន្តមកពីក្រោយកិនបែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង...

ភ្នំពេញ÷បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរអិលដួលចូលក្រោមរថយន្ត ក៏ត្រូវកិនបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់នៅនឹងកន្លែង ខណៈពេលដែលជិះម៉ូតូស្របទិសគ្នាជាមួយនឹងរថយន្ត។ 


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


សពជនរងគ្រោះមានឈ្មោះ សឿន និល ភេទប្រុសអាយុ ៣១ឆ្នាំ មុខរបរជាជាងឈើ ស្រុកកំណើតនៅខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅលូប្រាំ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានដែលបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីសង់ សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R-5758 ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះបានរអិលដួល ក៏ត្រូវរថយន្តដឹកទំនិញធន់ធំ មួយគ្រឿង ម៉ាក ហ៉ីយ៉ាន់ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9393 ដែលធ្វើដំណើរស្របទិសគ្នាមកពីក្រោយបណ្ដាលឲ្យកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ 


អ្នកបើកបររថយន្តបង្កមានឈ្មោះ ស្នា ភេទប្រុសអាយុ៤១ មុខរបរជាតៃកុងរថយន្ត ស្រុកកំណើតនៅខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនបានភ្លាមៗ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតីវិធីច្បាប់។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ករួមជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯអធិការដ្ធាននគរបាក្រុងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។


ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានស្រាវជ្រាវនឹងទាក់ទងទៅសាច់ញាតិនិងក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។






 

No comments:

Post a Comment

Pages