អភិបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភរបស់ របស់ អង្គការ UNICEF តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ - BNP

Breaking

Monday, October 25, 2021

អភិបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភរបស់ របស់ អង្គការ UNICEF តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយឧបត្ថម្ភដ៍ថ្លៃថ្លាអង្គការ UNICEF តាមរយៈរក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ក្នុងខេត្ត និងគ្រោះទឹកជំនន់ តាមរយៈលោក លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងសហការី។

អំណោយរួមមាន:

១.សាប៊ូម្សៅ ២ ៦២៥ កញ្ចប់

២.ស្បែកជើងវែងកៅស៊ូ ចំនួន ២០០ គូ

៣.ស្រោមដៃកៅស៊ូ ចំនួន៣៧៥ គូរ 

៤.សាប៊ូដុំលាងសម្អាតដៃចំនួន ១២ ៥០០ដុំ

៣.សំឡីអនាម័យសម្រាប់ស្ត្រីចំនួន ២៨ ២០០ប្រអប់

៤.ធុងដាក់សំណល់អនាម័យចំនួន ២០ធុង

៥.របាំងមុខចំនួន ៧០០ របាំង

៦.អៀមប្លាស្ទិកចំនួន ៥ ៧៥០


ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អង្គការ UNICEF ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈអនាម័យ 

សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្តនិងគ្រោះទឹកជំនន់ អំណោយទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។


សូមគោរពជូនពរ អង្គការ ឯកឧត្តមរដ្ឋមន្ត្រី និងគ្រួសារ សហការីទាំងអស់  ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕



 

No comments:

Post a Comment

Pages