អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាការពារ នៅសង្កាត់ប៉ោយប៉ែត - BNP

Breaking

Friday, May 21, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាការពារ នៅសង្កាត់ប៉ោយប៉ែត

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្បៀងមួយចំនួន ជូនកម្លាំងប្រជាការពារ ២២០នាក់ និងយុវជន១៥នាក់ នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី២០ ឧសភា ឆ្នាំ២០២១នេះ។


ថ្លែងសំណេះសំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី  ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត សូមថ្លែងការកោតសរសើរ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធ កម្លាំងប្រជាការពារ យុវជន មន្ត្រី និងគ្រូពេទ្យទាំងអស់ ដែលបានខិតខំទាំងថ្ងៃយប់ដើម្បីប្រយុទ្ធនឹងកូវីដ១៩ សូមប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ និងប្រជាជន ជៀសឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ណែនាំដល់កម្លាំងប្រជាការពារ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ សូមបងប្អូន​ កុំចេញក្រៅផ្ទះ​ បេីមិនចាំបាច់ខ្លាំង​ ។


ជាមួយគ្នានោះ ឯកឧត្តម អំពាវនាវដល់កម្លាំងប្រជាការពារទាំងអស់ សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕




 

No comments:

Post a Comment

Pages