អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកសម្ភារ: និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត - BNP

Breaking

Saturday, May 22, 2021

អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកសម្ភារ: និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកសម្ភារ: និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ  ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម" ។ ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។   


អំណោយដែលប្រគល់ជូនមកសាខាកាកបាទក្រហមកម្ពុជាខេត្តមានដូចជា៖

១.ឯកឧត្តម ឧត្តមសេនីយ៍ទោ មៀវ សុខទ្រី និងលោកជំទាវ វ៉ា សុជិន អគ្គនាយិកា ក្រុមហ៊ុន Best Life Product Co.Ltd ផ្ទះត្រចៀកកាំ ឧបត្ថម្ភ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកម្ទេស មី ត្រីខ និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន ៣.៦០០.០០០ រៀល។


២.ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ និង លោកជំទាវ ខៀវ ខេមរី អគ្គនាយិកា សាលាអន្តរជាតិខេម ឧបត្ថម្ភ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស មី ត្រីខ និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន ៣.៦០០.០០០ រៀល។


៣. លោកអ៊ិច សុខមនី និងលោកស្រី ឧបត្ថម្ភ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកម្ទេស មី ត្រីខ និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន ២.០០០.០០០ រៀល។


៤. លោកស្រី ខឹមចិន និង ស្វាមី ក្រុមហ៊ុន ឡឺឡេហ្សារប្លើ ឧបត្ថម្ភ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកម្ទេស មី ត្រីខ និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន ១.០០០.០០០ រៀល។


៥.សណ្ឋាគារ មីងគ័ង (MING GUAN HOTEL) ឧបត្ថម្ភម៉ាសN95 ចំនួន ៣០.០០០ ម៉ាស ទឹកពិសារបរិសុទ្ធ ៣០០កេស អាល់កុល ៥០កាន និងមីចំនួន ៣០០កេសតូច។


៦.សណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក។


៧. WHITE SAND PROPERTY MANAGEMENT ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក។


៨.កាស៊ីណូ វ៉ាង ឆាវ ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក។


៩.លី ស៊ីន គ្រុប ឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក។


១០.លោក KONG KUOK LEONG ឧបត្ថម្ភថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក។


ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាម្ចាស់សណ្ឋាគារ កាស៊ីណូ ក្រុមហ៊ុន និងបងប្អូនសប្បុរសជនដែលបាននាំយកសម្ភារ:និងថវិកាឧបត្ថម្ភដល់សាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានសម្ភារ: ថវិកា និងធនធានដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅក្នុងបំបន់បិទខ្ទប់ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ។


ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ក្នុងអំឡុងបិទខ្ទប់កន្លងមកយើងបានប្រមូលផ្តុំកម្លាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមក្នុងយុទ្ធនាការបិទខ្ទប់តំបន់ក្រហម កុំឱ្យឆ្លងរាលដាលធ្ងន់ធ្ងរបន្តទៀត ក៏ប៉ុន្តែមកដល់ពេលនេះ ខេត្ត ក្រុងរបស់យើងមិនមានតំបន់ក្រហមទៀតទេ គឺមាន តែលឿងទុំ និងលឿង ដោយសារយើងបានយកសំណាកប្រជាពលរដ្ឋតំបន់បិទខ្ទប់រួចរាល់ហើយនៅសេសសល់តែគ្រួសារណាដែលមានវិជ្ជមានកូវីដ-១៩ តែប៉ុណ្ណោះ ដែលពួកគាត់មិនបានការពារតាមការក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ យើងបន្តបិទខ្ទប់ទីតាំង ឬផ្ទះប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ-១៩ តែប៉ុណ្ណោះ ធ្វើឱ្យអត្រានៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្នុងខេត្តរបស់យើងមានការថយចុះយ៉ាងគំហុក ដោយសារលទ្ធផលនៃការការបិទខ្ទប់របស់យើងទទួលបានជោគជ័យ៕




 

No comments:

Post a Comment

Pages