រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលបានអំណោយមនុស្សធម៌បន្ថែមសម្រាប់ការអនុវត្តវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ - BNP

Breaking

Saturday, May 1, 2021

រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលបានអំណោយមនុស្សធម៌បន្ថែមសម្រាប់ការអនុវត្តវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

ព្រឹកថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជននានា ដូចមានរាយនាមខាងក្រោម៖


១. លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុនឆាយ វ៉ាងគ្រុប ឧបត្ថម្ភទឹកសម្លាប់មេរោគចំណុះ៥លីត្រ ១០០កេស ចំណុះ១០០ម.ល ១០០កេស ម៉ាស៊ីនសម្លាប់មេរោគ 

៨គ្រឿង មី ២០០កេសនិងទឹកបរិសុទ្ធ ៥០០កេស

២. លោកប៉ែន សុវណ្ណារ៉ា និងលោកស្រី ឧបត្ថម្ភអង្ករ ១.០០០គីឡូក្រាម ម៉ាស ១.០០០ ប្រអប់ និងពងទាចំនួន ៣.០០០គ្រាប់ ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហមគមន៍ ២០កុម្ភ: ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ ។


លោកស្រី ហៀក ហ៊ីមុល្លី  អភិបាលរងខេត្តព្រះសីហនុ  មានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុនឆាយ វ៉ាងគ្រុប និងលោកប៉ែន សុវណ្ណារ៉ា និងលោកស្រី ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ នេះជាសកម្មភាពនៃការចែករំលែក ដើម្បីបំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ ព្រោះជំងឺកូវីដ-១៩ កំពុងមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍នៅមួយចំនួនក្នុងក្រុងព្រះសីហនុ ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវិស័យឯកជនចូលរួមទាំងអស់គ្នា ពិសេសមានការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់ក្រុង កុំឱ្យមានជំងឺកូវីដ-១៩ចម្លងចូលសហគមន៍បន្តទៀត ម្យ៉ាងទៀតអំណោយ និងទាំងនេះសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដែលកំពុងរាតត្បាតក្នុងក្រុងព្រះសីហនុ ។ 

  

ក្នុងឱកាសនោះលោកស្រីអភិបាលរងខេត្ត សង្ឃឹម និងជឿ ជាក់ថា លោកឧកញ៉ា  ឯកឧត្តម លោកជំទាវ បងប្អូនសប្បុរសជន និងបណ្តាក្រុមហ៊ុន សហគ្រាសនានាក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕


 

No comments:

Post a Comment

Pages