ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញពិនិត្យ និងបំពាក់សម្ភារៈនូវអាគារគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត ដែលទើបសាងសង់រួចរាល់១០០% និងពិនិត្យការកែលម្អរ បន្ទប់ការិយាល័យប្រជាពលរដ្ឋ - BNP

Breaking

Monday, May 3, 2021

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញពិនិត្យ និងបំពាក់សម្ភារៈនូវអាគារគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត ដែលទើបសាងសង់រួចរាល់១០០% និងពិនិត្យការកែលម្អរ បន្ទប់ការិយាល័យប្រជាពលរដ្ឋ

នាព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២០៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញពិនិត្យ និងបំពាក់សម្ភារៈនូវអាគារគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត ដែលទើបសាងសង់រួចរាល់១០០% និងពិនិត្យការកែលម្អរ បន្ទប់ការិយាល័យប្រជាពលរដ្ឋស្ថិតនៅក្នុងទីតាំងអាគារអង្គភាពច្រកចេញចូលតែមួយ និងអាគារទីចាត់ការអង្គភាពចំណុះសាលាខេត្តស្វាយរៀង ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកទទួលសេវា និងភាពងាយស្រួលដល់ការបំពេញការរបស់មន្ត្រី។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងនូវការកោតសសើនូវការខិតខំប្រឹង ប្រែងបំពេញការងារបានល្អេជូនប្រជាពលរដ្ឋ និងបានផ្តាំផ្ញើរដល់មន្ត្រីអង្គភាព ច្រកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើបន្ថែមទៀត និងបានណែនាំដល់មន្រ្តីដែលផ្តល់សេវា និងប្រជាពលរដ្ឋដែលមកទទួលសេវា និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការជំងឺកូវិដ១៩។





 

No comments:

Post a Comment

Pages