មន្ទីរសម្រាកព្យាបាល ៧៧៧សៀមរាប នាំយកថវិកា និងអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាបសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ - BNP

Breaking

Saturday, May 1, 2021

មន្ទីរសម្រាកព្យាបាល ៧៧៧សៀមរាប នាំយកថវិកា និងអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាបសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោកវិជ្ជបណ្ឌិត ស៊ឹង ហេង និងលោកស្រី ង៉ូវ ហុងស៊ីម និងក្រុមការងារ នៃមន្ទីរសម្រាកព្យាបាល ៧៧៧ខេត្តសៀមរាប បាននាំយកទឹកបរិសុទ្ធវីតាល់ ២០កេស និងថវិកាចំនួន ១០០០ដុល្លារ ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប ក្រោមវត្តដ៏ខ្ពង់ខ្ពស់របស់លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត នៅសាលាខេត្តសៀមរាប ។ 


ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោក ពិន ប្រាកដ បានបញ្ជាក់ថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលត្រឡប់មកពីក្រៅប្រទេស និងរាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្រុង ស្រុក។ 


លោកបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ។ 


រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងសូមជូនពរ លោកវិជ្ជបណ្ឌិត ស៊ឹង ហេង និងលោកស្រី ង៉ូវ ហុងស៊ីម និងក្រុមការងារ នៃមន្ទីរសម្រាកព្យាលបាល ៧៧៧ ខេត្តសៀមរាប  ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។ 


រដ្ឋបាលខេត្ត បន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការ #៣កុំកុំនៅបន្ទប់បិទជិតកុំនៅកន្លែងកុះករកុំប៉ះពាល់គ្នា #៣ការពារត្រូវពាក់ម៉ាស់ត្រូវលាងដៃត្រូវរក្សាគម្លាតបុគ្គល៕



 

No comments:

Post a Comment

Pages