អភិបាលខេត្តកោះកុង អញ្ជើញចូលរួម ជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ - BNP

Breaking

Friday, May 14, 2021

អភិបាលខេត្តកោះកុង អញ្ជើញចូលរួម ជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ពិធីសាងសង់កំពង់ផែដ៏ថ្មីស្រឡាងនេះ បានប្រារព្ធទៅនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង។

យោងរបាយការណ៍សាងសង់កំពង់ផែថ្មីនេះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានឱ្យដឹងថា គម្រោងសាងសង់​កំពង់ផែថ្មី​មួយ​​នេះជាប្រភេទបេតុងមានប្រវែង ៦៩ម៉ែត្រ និងទទឹង ១៦.៥ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង ២៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ចំនួន ២កន្លែង។

លោកបន្ថែមថា សម្រាប់ផ្លូវបេតុងចេញចូលផែទំហំ ១,៦២២.៨ ម៉ែត្រការ៉េកម្រាស់ ០.២៣ ម៉ែត្រ រីឯផ្លូវដើរទំហំ ១០០.៨ ម៉ែត្រការ៉េ កម្រាស់ ០.២ ម៉ែត្រ។

គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្របន្ថែមមួយទៀត គ្រោងចំណាយថវិកាសរុបប្រមាណ ១.៥ លានដុល្លារ ដោយប្រើប្រាស់២ឆ្នាំ ធ្វើយ៉ាង​ណាឱ្យបញ្ចប់នៅឆ្នាំ២០២២ខាងមុខនេះ៕





 

No comments:

Post a Comment

Pages