អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន៧៩គ្រួសារក្នុងក្រុងប៉ោយប៉ែត - BNP

Breaking

Friday, May 14, 2021

អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន៧៩គ្រួសារក្នុងក្រុងប៉ោយប៉ែត

ថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការលក់ដូរ នៅក្នុងផ្សារកណ្តាល និងចែកអំណោយស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ចំនួន៧៩ គ្រួសារ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។


 ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត ទោះបីជាមានការបិទខ្ទប់ តែត្រូវរក្សា និងធានានូវសន្តិសុខ សណ្តាប់ធ្នាប់ នៅទីនោះឲ្យបានល្អ បង្ករការគ្រប់គ្រងប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវគ្រប់បែបយ៉ាង រួមទាំងស្បៀងអាហារជាដើម យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អំពាវនាវសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយោគយល់ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ សូមបងប្អូន​ កុំចេញក្រៅផ្ទះ​ បេីមិនចាំបាច់ខ្លាំង​ ។


 ជាមួយគ្នានោះ ឯកឧត្តម សូមពុកម៉ែបងប្អូនទាំងអស់ដែលរស់នៅតំបន់បិទខ្ទប សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕




 

No comments:

Post a Comment

Pages