អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពរៀបចំបាវខ្សាច់ការពារច្រាំងទន្លេដែលបានបាក់ស្រុតនៅស្រុកស្រីសន្ធរ និងស្រុកកងមាស - BNP

Breaking

Saturday, May 15, 2021

អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពរៀបចំបាវខ្សាច់ការពារច្រាំងទន្លេដែលបានបាក់ស្រុតនៅស្រុកស្រីសន្ធរ និងស្រុកកងមាស

នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម រួមជាមួយមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ស្រុកស្រីសន្ធរ និងស្រុកកងមាស បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពរៀបចំបាវខ្សាច់ការពារច្រាំងទន្លេដែលបានបាក់ស្រុតនៅឃុំឬស្សីស្រុក ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកងមាស សរុបប្រវែង២.០០០ម៉ែត្រ។


គម្រោងនេះអនុវត្តដោយក្រុមហ៊ុន រីវើសាយ ឌីវើឡុបមិន បច្ចប្បន្នក្រុមហ៊ុន បានបូមខ្សាច់ធ្វើទ្រនាប់បាតច្រាំង និងបានដាក់បាវខ្សាច់ តម្រៀបនៅជាន់ក្រោម សម្រេចបានប្រមាណ៣៥% ក្នុងនោះ

១-ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ អនុវត្តបានប្រវែង ៨០០ម៉ែត្រ ក្នុងការបូមខ្សាច់ដាក់ទ្រនាប់បាត និងរៀបបាវខ្សាច់ផ្នែកខាងក្រោមបាន១០០ម៉ែត្រ នៃ ច្រាំងដែលបាក់ស្រុត ដែលត្រូវសាងសង់ សរុបប្រវែង ១.០០០ម៉ែត្រ។

២.ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ អនុវត្តបាន ៥០០ម៉ែត្រ ក្នុងការបូមខ្សាច់ដាក់ទ្រនាប់បាត និង រៀបបាវខ្សាច់ផ្នែកខាងក្រោម នៃប្រវែងច្រាំងដែលបាក់ស្រុត ដែលត្រូវសាងសង់ សរុបប្រវែង ៥០០ម៉ែត្រ។ 

៣.ឃុំសូគង ស្រុកកងមាស អនុវត្តបាន ២៥០ម៉ែត្រ ក្នុងការបូមខ្សាច់ដាក់ទ្រនាប់បាត និងរៀបបាវខ្សាច់ផ្នែកខាងក្រោម នៃប្រវែងច្រាំងដែលបាក់ស្រុត ដែលត្រូវសាងសង់ សរុបប្រវែង ៥០០ម៉ែត្រ។


ក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានជុំរញឲ្យក្រុមហ៊ុនគោរពតាមប្លង់បច្ចេកទេសឲ្យបានត្រឹមត្រូវ និងធ្វើតាមទីតាំង និងពេលវេលាកំណត់មុនរដូវទឹកឡើងខាងមុខនេះ៕




 

No comments:

Post a Comment

Pages