អាជ្ញាធរខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនជនពិការ១គ្រួសារនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង - BNP

Breaking

Saturday, April 24, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនជនពិការ១គ្រួសារនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក យិន សាវ៉េន ប្រធានកិត្តិយសអនុសាខាក្រុងកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋ ១គ្រួសារ ដែលពិការជើង រស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។


ក្នុងឱកាសនោះឯកឧត្តម អម សុភា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកជនងាយរងគ្រោះគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។ 


ឯកឧត្តម អម សុភា ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺ៣កុំ និង ៣ការពារ និងអនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងការរក្សាអនាម័យខ្លួនប្រាណអោយបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំអោយឆ្ងងក្នុងគ្រួសារ និងសហគមន៍យើង។


អំណោយដែលសាខាចែកជូនរួមមានៈ អង្ករ ៣០គីឡូក្រាម, មី ០១កេស, ត្រីខ ១០កំប៉ុង, មុង ០១, ភួយ ០១, ក្រមា ០១, សារុង ០១, សាប៊ូ ២ដុំ, ជែលសម្រាប់លាងដៃ ១ដប, និងថវិកា ១០០,០០០រៀល (ថវិកាអនុសាខា)៕



 

No comments:

Post a Comment

Pages