រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពីការត្រៀមទទួលអំណោយពីសប្បុរសជន អបអសាទរទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ខួបលើកទី១៥៨ - BNP

Breaking

Saturday, April 24, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពីការត្រៀមទទួលអំណោយពីសប្បុរសជន អបអសាទរទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ខួបលើកទី១៥៨

កំពង់ឆ្នាំង៖ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា តាមរយៈប្រព័ន្ធ Zoom ស្ដីពី ការត្រៀមទទួលអំណោយ ពីសប្បុរសជន អបអសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ខួបលើកទី ១៥៨ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ”។


កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម សៀង គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកគណៈកម្មាធិការសាខា ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សានេះ៕





 

No comments:

Post a Comment

Pages