អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំង ៤កន្លែង ក្នុងក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ - BNP

Breaking

Saturday, April 24, 2021

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំង ៤កន្លែង ក្នុងក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩

ថ្ងៃសុក្រទី២៣ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អមដំណើរដោយ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការអវុធហត្ថខេត្ត អញ្ជើញចុះត្រួតពិនិត្យការបិទទីតាំងចំនួន ០៤កន្លែង។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានថ្លែងប្រាប់ថា នៅពេលនេះ អាជ្ញាធរ និងមន្ត្រីជំនាញ ក្រុមគ្រូពេទ្យបានចុះមកពីនិត្យ និងបានសម្រេចបិទចំនួន៤ទីតាំង ដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ ទីតាំងត្រូវបិទមានដូចជា  ៖

១.ទីតាំងសណ្ឋាគារកាសុីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត 

២.ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត 

៣.វីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត  

៤.ទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ។ 

ទីតាំងនេះជាទីកន្លែងដែលបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ដែលបានធ្លាប់បានចេញចូល ដោយជននេះវិជ្ជមានជំងឺកូវីដ-១៩។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបន្តថា សូមពុកម៉ែបងប្អូនថែរក្សាសុខភាព  ជាពិសេសសូមចូលរួមគោរពនូវវិធានការ បីការពារ បីកុំ និងពីចូលរួម របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូច ជា អនុវត្តវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។


បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឱ្យចេញចូល ចំណែកអ្នកជំងឺជាជនជាតិឥណ្ឌូនេស៊ីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ៕



 

No comments:

Post a Comment

Pages