ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ផ្តល់សម្ភារប្រឆាំងកូវីដ-១៩​ មួយចំនួនដល់រដ្ឋបាលក្រុងប៉ោយប៉ែត​ និងណែនាំឱ្យបន្តអនុវត្តន៍វិធានការ​ ៣ការពារ​ ៣កុំ - BNP

Breaking

Saturday, April 3, 2021

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ផ្តល់សម្ភារប្រឆាំងកូវីដ-១៩​ មួយចំនួនដល់រដ្ឋបាលក្រុងប៉ោយប៉ែត​ និងណែនាំឱ្យបន្តអនុវត្តន៍វិធានការ​ ៣ការពារ​ ៣កុំ

បន្ទាយ​មាន​ជ័យ​ ៖ ថ្ងៃទី២​ ខែមេសា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានផ្តល់ជួនសម្ភារប្រឆាំងជំងឺកូវីដ-១៩​ មានម៉ាស់ចំនួន២ម៉ឺន​បន្ទះ​ ឧបករណ៍​ វាស់កម្តៅ​ចំនួន៤០គ្រឿង​ និងអង្ករចំនួន១៩០០គីឡូក្រាម​ ជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។ 


ពិធីប្រគល់-ទទួល​នេះប្រព្រឹត្តទៅដោយឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ នាយកខុទ្ទកាល័យ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អនុប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក​ គាត​ ហ៊ុល​ អភិបាលក្រុង​ប៉ោយប៉ែត​ ព្រមទាំងលោកចៅ​សង្កាត់ទាំងបី​ របស់រដ្ឋបាលក្រុងប៉ោយប៉ែតផងដែរ។ 


ថ្លែង​ក្នុងនាម ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ នាឱកាសនោះ​ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ បានពាំនាំការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ​ ពិសេសឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ដែលលោកតែងតែយកចិត្តទុក្ខដាក់ដល់សុខទុក្ខថ្នាក់ដឹកនាំ​ មន្រ្តីគ្រប់ជាន់ថ្នាក់​ និងប្រជាពលរដ្ឋទាំងអស់នៃមហាគ្រួសារអ្នកបន្ទាយមានជ័យ​។ 


នាឱកាសនោះ​ដែរ ក្នុងនាម ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន  ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ឡាយ​ គឹមលី​ បានសំណូមពរដល់ថ្នាក់ដឹកនាំ​ មន្រ្តីគ្រប់ជាន់ថ្នាក់​ក្រុងប៉ោយប៉ែតសូមបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​ប្រកាន់ខ្ជាប់នូវទិសស្លោកបីកុំ​ មួយរាយការណ៍​ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩​ ដោយប្រកាន់ខ្ជាប់នូវវិធាន​ការ៣ការពារ​ ៣កុំ៕


ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន



 

No comments:

Post a Comment

Pages