អភិបាលខេត្តមណ្ឌលគិរី បានទទួលនូវអំណោយជាគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន - BNP

Breaking

Saturday, April 3, 2021

អភិបាលខេត្តមណ្ឌលគិរី បានទទួលនូវអំណោយជាគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី  និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានទទួលនូវគ្រឿងឧបភោគបរិភោគ រួមមាន៖ មីម៉ាម៉ាចំនួន ៥កេះធំ និងទឹកសុទ្ធវីតាល់ចំនួន ២០កេះ ពីលោក ឃន សិទ្ធ នាយកទីចាត់ការធនធានមនុស្ស និងភរិយា។


នាឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំគុណចំពោះ លោក ឃន សិទ្ធ និងភរិយា ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់បែងចែក ចែកជូនដល់មន្រ្តីសុខាភិបាល និងកងកម្លាំងដែលឈរជើងនៅតាមព្រំដែន និងនៅតាមព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនឹងខេត្តក្រចេះ ខេត្តរតនគិរី ដើម្បីទប់ស្កាត់ការរីករាលដាន នៃជំងឺកូវីដ-១៩។

បន្ទាប់មកឯកឧត្តម បានជូនពរដល់លោក ឃន សិទ្ធ និងភរិយា សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕




 

No comments:

Post a Comment

Pages