អគារចំណាស់ជាង១០០ឆ្នាំមួយបាក់ប្លង់សេរបណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ - BNP

Breaking

Saturday, March 27, 2021

អគារចំណាស់ជាង១០០ឆ្នាំមួយបាក់ប្លង់សេរបណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់

(ភ្នំពេញ)៖គ្រោះថ្នាក់មួយបានកើតឡើងដោយបាក់ប្លង់សេអគារចំណាស់ជាង១០០ឆ្នាំបណ្ដាលឱ្យប្តីនិងប្រពន្ធរងរបួសធ្ងន់។ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវ១៧កែង១១០សង្កាត់ផ្សារចាស់ខណ្ឌដូនពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា៖មុនពេលកើតហេតុជនរងគ្រោះ ៣នាក់ មានប្ដីប្រពន្ធ និងកូនស្រី បាននាំគ្នាយកប៉ៅអ៊ីទៅដេកមាត់ជណ្ដើរឡើងចុះ ក្នុងអគារសំណង់ចាស់ទ្រុនទ្រោមមួយដែល មានអាយុកាលជាង ១០០ឆ្នាំ មកហើយ។ ពេលនោះស្រាប់តែបាក់ប្លង់សេធ្លាក់ចុះមកក្រោមចំប្តីនិងប្រពន្ធ រងរបួសធ្ងន់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


 

No comments:

Post a Comment

Pages