រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបានថវិកា ៥ពាន់ដុល្លារ និងអង្ករ ៥តោន ពីសប្បុរសជន - BNP

Breaking

Saturday, March 27, 2021

រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលបានថវិកា ៥ពាន់ដុល្លារ និងអង្ករ ៥តោន ពីសប្បុរសជន

មណ្ឌលគិរី៖ ដើម្បីចូលរួមចំណែកក្នុងការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២១ លោកឧកញ៉ា ស្រី ចន្ធូ បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ និង អង្ករចំនួន ៥តោន ជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី។ ពិធីនេះ ប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ក្រោមវត្តមាន ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោកនាយករដ្ឋបាលសាលាខេត្ត និង តំណាងលោកឧកញ៉ា ស្រី ចន្ធូ។ 


ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជារូបឯកឧត្តមផ្ទាល់ សូមថ្លែងនូវអំណរអរគុណ ដល់លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន7NG គ្រុប និង ជាអនុប្រធានកិត្តិយសសាខាកាកបាទខេត្តមណ្ឌលគិរី ដែលតែងតែចូលរួមចំណែកការងារសង្គមជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរខេត្តតាមរយ:ការឧបត្ថម្ភទាំងសំភារ: ថវិការ។ 


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ថវិកា និង អង្ករ ដែលបានមកពីការឧបត្ថម្ភរបស់លោកឧកញ៉ានាពេលនេះ មួយចំណែកនឹងត្រូវយកទៅឧបត្ថម្ភដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ដើម្បីរឹតបន្តឹងកុំអោយមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ អំណោយ មួយចំណែកទៀត នឹងត្រូវយកទៅឧបត្ថម្ភដល់កងកម្លាំងឈរជើងត្រួតពិនិត្យ រឹតបន្តឹងអ្នកដំណើរចេញ-ចូលខេត្តមណ្ឌលគិរី និងមួយចំណែក សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យជួរមុខ និងមណ្ឌលចត្តាឡីស័កផងដែរ៕



 

No comments:

Post a Comment

Pages