សមត្ថកិច្ចចាប់ខ្លួនឪពុកចិត្តតេរិច្ឆានម្នាក់ករណីរំលោភសេពសន្ទវៈកូនស្រីបង្កើតនិងគំរាមសម្លាប់ - BNP

Breaking

Saturday, March 27, 2021

សមត្ថកិច្ចចាប់ខ្លួនឪពុកចិត្តតេរិច្ឆានម្នាក់ករណីរំលោភសេពសន្ទវៈកូនស្រីបង្កើតនិងគំរាមសម្លាប់

(ពោធិ៍សាត់)៖បុរសជាឪពុកម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីបែកធ្លាយពីកូនស្រីដែលបានទម្លាយរឿងឪពុកចាប់រំលោភសេពសន្ទវៈលើខ្លួនកាលពីឆ្នាំ២០១៥បានសម្រេចនិងគំរាមសម្លាប់។សមត្ថមិច្ចចាប់បុរសនេះនៅស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់កាលពីល្ងាចថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១។

មន្រ្តីនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា៖ជនសង្ស័យ អាយុ៣៧ឆ្នាំសមត្ថកិច្ចចាប់ខ្លួន  ដោយអនុវត្តតាមបណ្ដឹងកូនស្រីបង្កើតអាយុ២០ឆ្នាំ ពីបទរំលោភសេពសន្ថវៈ និងគំរាមសម្លាប់ទាំងកូននិងម្ដាយ។កូនស្រីរងគ្រោះបានប្រាប់នគរបាលថា៖អំឡុងឆ្នាំ២០១៥ នៅម្តុំជើងរកាតចម្ងាយពីផ្ទះប្រមាណ២គីឡូម៉ែត្រពេលទៅរកដកផ្សិតឪពុកបានចាប់រំលោភសេពសន្ទវៈរហូតបានសម្រេច។ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ថ្មីៗឪពុកធ្វើសកម្មភាពប៉ុនប៉ងរំលោភលើអង្រឹងក្រោមផ្ទះទៀតតែមិនបានសម្រេច។

មន្រ្តីដដែលបានបន្តថា៖ ករណីនេះផ្ទុះឡើងបន្ទាប់ពីជនសង្ស័យជាឪពុក តែងតែអុកឡុក និងបង្កហិង្សាក្នុងគ្រួសារឥតឈប់ឈរ ហើយនគរបាលក៏ធ្លាប់នាំយកអប់រំផងដែរ។នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ប៉ុន្មានថ្ងៃមុននេះ ជនសង្ស័យនិងប្រពន្ធបានព្រមព្រាង មកសាលាឃុំរកាត ដើម្បីលែងលះគ្នាព្រោះរស់នៅគ្មានសុភមង្គល ។ពេលចេញពីសាលាឃុំវិញជនសង្ស័យបាននិយាយថា៖ “នរណាលែងអញៗនឹងសម្លាប់ចោលទាំងអស់”។ ពាក្យនេះហើយទើបកូនស្រីទម្លាយអាថ៌កំបាំងករណីរំលោភ និងដាក់ពាក្យបណ្ដឹងតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលការ ដើម្បីចាត់ការតាមច្បាប់៕


 

No comments:

Post a Comment

Pages