អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាម៉ាស គ្រឿងឧបភោគបរិភោគ និងថវិកាពីសប្បរសជននានានៅក្នុងខេត្ត - BNP

Breaking

Thursday, March 18, 2021

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាម៉ាស គ្រឿងឧបភោគបរិភោគ និងថវិកាពីសប្បរសជននានានៅក្នុងខេត្ត

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមលោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយជាម៉ាស គ្រឿងឧបភោគបរិភោគ និងថវិកាពីសប្បរសជនខេត្ត។


ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ ដល់សប្បរសជនដែលបានជួយឧបត្ថម្ភជាម៉ាស់ គ្រឿងឧបភោគបរិភោគ និងថវិកាពេលនេះ ស្របពេលដែលរដ្ឋបាលខេត្ត កំពុងមានតម្រូវការជាសម្ភារៈការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។ 


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តក៏បានអំពាវនាវ ដល់សប្បុរសជន អង្គការដៃគូអភិវឌ្ឍន៍ ទាំងអស់ សូមបន្តជួយគាំទ្រ ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នៅកម្ពុជានោះ ពិសេសចូលរួមគាំទ្ររដ្ឋបាលខេត្ត ក្នុងការជួយជ្រោមជ្រែងផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត។ ទន្ទឹមនឹងនោះដែរ ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាព និងបន្តអនុវត្តវិធានអនាម័យសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តន៍នូវវិធានការ ការពារកូវីដ-១៩ ៣កុំ និង៣ការពារ។


គួបញ្ជាក់ថា រដ្ឋបាលខេត្ត ទទួលអំណោយពីសប្បុរសជនរួមមាន៖ 

-ក្រុមហ៊ុនខ្មែរភូល វែលស៊្វែ ឡូតធើរី ឧបត្ថម្ភម៉ាសចំនួន ២ម៉ឺនម៉ាស 

-ក្រុមហ៊ុនដីឡូត៍បឹងស្នាយ ថវិកាចំនួន ២លានរៀល 

-លោកជំទាវ មែន ស្រីពៅ និងលោកស្រី ជ័យ ហ៊ុយឡេង និងស្វាមី ឧបត្ថម្ភទឹកបរិសុទ្ធ ១០០យួរ ទឹកផ្លែឈើ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕




 

No comments:

Post a Comment

Pages