អាជ្ញាធរខេត្តមណ្ឌលគិរី ចូលរួមក្នុងកិច្ចប្រជុំលេីកទី២​របស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ជំនាញ​ដំណាក់កាលទី២​ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ​ និងកិច្ចសហប្រតិបត្តិការ​ (អេស.ឌី.សុី) តាមប្រព័ន្ធអនឡាញ​ - BNP

Breaking

Thursday, March 18, 2021

អាជ្ញាធរខេត្តមណ្ឌលគិរី ចូលរួមក្នុងកិច្ចប្រជុំលេីកទី២​របស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ជំនាញ​ដំណាក់កាលទី២​ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ​ និងកិច្ចសហប្រតិបត្តិការ​ (អេស.ឌី.សុី) តាមប្រព័ន្ធអនឡាញ​

ខេត្តមណ្ឌលគិរី៖​ ព្រឹកថ្ងៃពុធ​ទី​១៧ ខែមីនា ឆ្នាំ២០២១ លោក សាយ​ ម៉េងគីម​  អភិបាលរងនៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត​មណ្ឌលគិរី​ រួមជាមួយលោកប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត​ តំណាងមន្ទីរទេសចរណ៍ បាន​ចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ឌអនឡាញ។ 


គោលបំណងរួមនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) គឺដើម្បីបង្កើនឱកាសការងារសមរម្យ និងប្រាក់ចំណូលដល់យុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាបមកពីខេត្តគោលដៅទាំងប្រាំរូមមានខេត្តក្រចេះ​ មណ្ឌលគិរី​ រតនគិរី​ ស្ទឹងត្រែង​ និងព្រះវិហារ។ ដើម្បីសម្រេចគោលដៅនេះប្រកបដោយប្រសិទ្ធភាព គណៈកម្មការគ្រប់គ្រងកម្មវិធី SDP បានបន្តបើកកិច្ចប្រជុំលើកទី២នៅថ្ងៃនេះតាមប្រព័ន្ធអនឡាញដើម្បីពិនិត្យមើលលទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីក្នុងឆ្នាំ២០២០ ព្រមទាំងពិភាក្សាអំពីលទ្ធភាពក្នុង ការគាំទ្រគ្នាទៅវិញទៅមកក្នុងកំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។


សមាជិកគណៈកម្មាធិការដែលរួមមាន លោកស្រី Nadia Ottiger នាយិការងកិច្ចសហប្រតិបត្តិការនៃ SDC ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ អភិបាលរង​ខេត្ត​ទាំង៥ រួមទាំងដៃគូរមកពីវិស័យសាធារណៈ និងឯកជន បានឯកភាពលើផែនការប្រតិបត្តិឆ្នាំ២០២១ ដើម្បីផ្តល់ការគាំទ្រជាបន្តបន្ទាប់ឆ្ពោះទៅរកការទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាពសម្រាប់យុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាប។ ក្រុមការងារ SDP រួមទាំងដៃគូរ​មកពីវិស័យសាធារណៈ និងឯកជន មានសេចក្តីរំភើបចំពោះការអនុវត្តផែនការ ឆ្នាំនេះដែលចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅប្រទេសកម្ពុជា៕





 

No comments:

Post a Comment

Pages