ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខគ្រូពេទ្យ និងអាជ្ញាធរដែនដីប្រចាំការនៅមណ្ឌចត្តាឡីស័ក ឃុំទឹកហូត ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច - BNP

Breaking

Thursday, March 18, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខគ្រូពេទ្យ និងអាជ្ញាធរដែនដីប្រចាំការនៅមណ្ឌចត្តាឡីស័ក ឃុំទឹកហូត ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើររដោយឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងសហការីបានអញ្ជើញ ចុះសាកសួរសុខទុក្ខគ្រូពេទ្យ និងអាជ្ញាធរដែនដីប្រចាំការនៅមណ្ឌលចត្តាឡីស័ក ទឹកហូត ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច។


ក្នុងឱកាសនោះឯកឧត្តម អម សុភា បានថ្លែងនូវអំណរគុណនិងកោតសរសើរដល់គ្រូពេទ្យ និងអាជ្ញាធរដែនដីប្រចាំការនៅមណ្ឌលទាំង២ ដែលបានលះបង់ខ្ពស់ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសរួមគ្នាទប់ស្កាត់ជំងីកូវីដ១៩កុំអោយឆ្លងក្នុងសហគមន៍យើងដោយប្រតិបត្តិតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។


ឯកឧត្ត្តម អម សុភា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីនិងក្រុមគ្រូពេទ្យទាំងអស់ដែលប្រចាំការនៅមណ្ឌលទាំង២ ត្រូវសហការគ្នាយកចិត្តទុកដាក់បន្តទៀតដើម្បីសុខមាលភាពប្រជាពលរដ្ឋអោយសហគមន៍របស់យើងគ្មានការឆ្លងជំងឺកូវីដ១៩។ ក្នុងឱកាសនោះឯកឧត្តម អម សុភា បានឧបត្ថម្ភ ទឹកសុទ្ធ ៥០កេស និងថវិកា ជូនដល់មណ្ឌលចត្តាឡីស័កទឹកហូតរលាប្អៀរ និងស្រុកកំពង់ត្រឡាច៕




 

No comments:

Post a Comment

Pages