បាញ់ស្លាប់៣នាក់ករណីចតរថយន្តស្ទះផ្លូវកើតជាទំនាស់បន្តិចបន្តួច..! - BNP

Breaking

Friday, February 12, 2021

បាញ់ស្លាប់៣នាក់ករណីចតរថយន្តស្ទះផ្លូវកើតជាទំនាស់បន្តិចបន្តួច..!

ភ្នំពេញ៖ ករណីចតរថយន្តស្ទះផ្លូវកើតជាទំនាស់បន្តិចបន្តួចអ្នកបើកម៉ូតូកង់៣ម្នាក់ជាខ្មាន់កាំភ្លើងបានហៅបក្ខពួកយកកាំភ្លើងមកបាញ់ស្លាប់មនុស្ស៣នាក់ ជាបន្តបន្ទាប់ ។ហេតុការណ៍នេះបានកើតឡើងនៅ ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកាលពីយប់ទី១១ខែកុម្ភៈ ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះទី១ឈ្មោះ ប៉ូសូភីភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។ឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ចំណែកទី៣ មិនស្គាល់អត្តសញ្ញាណ។

ពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា៖ដំបូង គេឃើញបុរស ម្នាក់បើករថយន្ត មកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុ។បន្ទាប់មកឃើញបុរសម្នាក់បើកម៉ូតូកង់បីមិនចាំផ្លាកលេខ មកពីក្រោយរួចស៊ីផ្លេដាក់រថយន្តឱ្យអែប ខណ:ផ្លូវកំពុងមានការកកស្ទះ។បន្ទាប់មកក៏មានជម្លោះ អ្នកបើកម៉ូតូកង់បីក៏បានបើកចេញទៅបាត់ ។

ប្រភពបានបន្តថា៖មួយសន្ទុះក្រោយមកស្រាប់តែលេចមុខអ្នកបើកម៉ូតូកង់បីជាខ្មាន់កាំភ្លើងបានហៅបក្ខពួកជិះម៉ូតូជាច្រើនគ្រឿងមកកន្លែងកើតហេតុវិញ រួចខ្មាន់កាំភ្លើងអ្នកបើកម៉ូតូកង់បីនោះ ស្ទុះទៅដកកាំភ្លើងពីបក្ខពួកដែលជិះម៉ូតូ។ជននោះបានបាញ់សំដៅទៅលើម្ចាស់រថយន្ត កំពុងអង្គុយលេងជុំគ្នា ចំនួន៣ គ្រាប់ត្រូវមនុស្ស៣ នាក់បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុម្នាក់និង២ នាក់ទៀតរង របួសធ្ងន់ ។

ភ្លាមនោះពលរដ្ឋបានយកជនរងគ្រោះទាំង ៣ នាក់ដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់នៅឯមន្ទីរពេទ្យជាបន្តបន្ទាប់ចំនួនទាំងបីនាក់។ចំណែកខ្មាន់កាំភ្លើងនិងបក្ខពួកបាននាំគ្នាបើកម៉ូតូកង់បីនិងម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់៕





 

No comments:

Post a Comment

Pages