ប៉ូលិសខេត្តតាកែវបំបែកសុំនុំរឿងក្រុមចោរដាវសាំម៉ារ៉ៃឃាត់ខ្លួនជនសង្ស័យបាន៥នាក់.! - BNP

Breaking

Friday, February 12, 2021

ប៉ូលិសខេត្តតាកែវបំបែកសុំនុំរឿងក្រុមចោរដាវសាំម៉ារ៉ៃឃាត់ខ្លួនជនសង្ស័យបាន៥នាក់.!

ខេត្តតាកែវ៖ រយៈពេល៣ថ្ងៃ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ  ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ   បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាចំនួន០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធកាប់ប្លន់ម៉ូតូ។  

សូមបញ្ជាក់ថា កាលពី០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទីយប់នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានយាយឡ ស្ថិតនៅក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់មានករណីកាប់ប្លន់មួយដែលបង្កឡើងដោយជនសង្ស័យមួយក្រុម មានគ្នាចំនួន ៥នាក់ ជិះម៉ូតូ ០២ គ្រឿងប្រដាប់ដោយដាវបានស្ទាក់កាប់ទៅលើជនរងគ្រោះចំនួន ០២នាក់ ខណៈពេលដែលជនរងគ្រោះធ្វើដំណើរតាមផ្លូវត្រឡប់មកពីកម្មវិធីឡើងផ្ទះបងប្អូននៅផ្សារបាំង្កសីជនសង្ស័យបាន ប្លន់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ 2012 ឡើងតែម ឆ្នាំ2020 បិតស្គុតស ពាក់ផ្លាកលេខភ្នំពេញ 1BL.0155 ហើយបានគេចខ្លួនបាត់អស់។ជនរងគ្រោះទី១ ឈ្មោះស៊ឹម ថេម ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិខ្នាចរមាស ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ត្រូវរបួសដៃឆ្វេងនិងខ្នងពីក្រោយ និងទី២ ឈ្មោះហួន តុល ភេទប្រុស អាយុ៣១ ឆ្នាំនៅភូមិ ឃុំជាមួយគ្នា រងរបួសត្រង់ស្មាឆ្វេង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះប្រតិបត្តការស្រាវជ្រាវរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ០១នាក់  មានឈ្មោះ មាស ប៊ុននី ភេទប្រុស អាយុ ១៩ឆ្នាំ នៅឃុំតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ បន្ទាប់ពីសាកសួររួចថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២១ កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់បន្ថែមទៀតរួមមាន៖ ទី១ឈ្មោះ យន់ វឌ្ឍនា ហៅរ៉ា ភេទប្រុសអាយុ ១៥ឆ្នាំ នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ទី២ឈ្មោះ ង៉ែត សុខសំបូរភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ទី៣ឈ្មោះ អៀង សុភ័ក្រ ភេទប្រុសអាយុ ២០ឆ្នាំនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ នុងទី៤ឈ្មោះ ផល ថុលសុណៃទ្រីភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន: ម៉ូតូចំនួន ០៤គ្រឿង ក្នុងនោះម៉ូតូមួយគ្រឿងម៉ាក Dream C125 ស៊េរីឆ្នាំ2012 ស្លាកលេខ ភ្នំពេញ 1BL.0155 ត្រូវបានប្រគល់ជូនជនរងគ្រោះ ។


 បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។




 

No comments:

Post a Comment

Pages