ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ០៥កេីត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នេីសុំបន្ធូរបន្ថយទោស និងលេីកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា និងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានពន្ធនាគារខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត សរុប ១២ រូប។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ បានលេីកឡេីងថា ការប្រជុំពិនិត្យវាយតម្លៃការបន្ធូរបន្ថយ និងលេីកលែងទោសនៅពេលនេះ គឺត្រូវអនុវត្តទៅតាមច្បាប់កំណត់ និងជាពិសេសត្រូវពិនិត្យមេីលទៅលេីបទល្មេីសជាក់ស្តែង និងអត្តចរិករបស់ទណ្ឌិតដែលមានការកែប្រែចិត្តគំនិតពិតប្រាកដ ដែលសាកសមនិងទទួលបានការលេីកលែង និងបន្ធូរបន្ថយទោសនៅក្នុងឱកាសបុណ្យពិសាខបូជា និងចូលឆ្នាំនាពេលខាងមុខនេះ។
No comments:
Post a Comment