រថយន្តមួយគ្រឿងបុករបាំងថ្មក្រឡាប់អូសជាឆាបឆេះយ៉ាងសន្ធោសន្ធៅ - BNP

Breaking

Tuesday, February 16, 2021

រថយន្តមួយគ្រឿងបុករបាំងថ្មក្រឡាប់អូសជាឆាបឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ:បុរសម្នាក់រួមដំណើរប្រុសស្រីមួយក្រុមបានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះបានរេចង្កូតទៅបុករបាំងថ្មចែកផ្លូវពេញទំហឹងវិលទៅប៉ះបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងអូសជាច្រើនម៉ែត្រឆេះយ៉ាងសន្ធោសន្ធៅសំណាងល្អមិនមានអ្នករងរបួស៕កាលវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១៤ ខែកម្ភះ ឆ្នាំ២០២១។តាមបណ្ដោយផ្លូវR5 ជាប់របងរដ្ឋករទឹក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


បើតាមសម្តីពីសន្តិសុខម្នាក់បានឲ្យដឹងថាមុន ពេលកើតហេតុគាត់ឃើញរថយន្តសេរីទំនើបម៉ាកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខបរទេស ទំនងទើបតែទិញ បើកដោយយុវជនម្នាក់រួមដំណើរ សរុប៦នាក់និងស្រីម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវR5 ក្នុងឆទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ខណះមកដល់ចំណុចកើតហេតុខាងលើដោយសណ្ថានភាពផ្លូវកោងផងនោះ បណ្ដាលឲ្យរថយន្តជ្រុលទៅបុករបាំងថ្មចែកផ្លូវពេញទំហឹងនិងវិលទៅប៉ះបង្គោលភ្លើងបំភ្លឺផ្លូវកំពិតអស់មួយដើមបណ្ដាលឲ្យរថយន្តក្រឡាប់អូសជាច្រើនម៉ែត្រឆាបឆេះ ភ្លាមៗនោះដែលម្ចាស់រថយន្តរួមនិងអ្នកដំណើរបាននាំគ្នាចេញពីរថយន្តទាន់សំណាងណាស់មិនមានអ្នករបួស។


ក្រោយហេតុការណ៏សមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុបានទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៏បាញ់រលត់ទៅវិញ ប្រើប្រាស់រថយន្តមួយគ្រឿង។ចំណែករថយន្តត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងសល់តែគ្រោងឆ្អឹង។សមត្ថកិច្ចជំនាញក្រុងចុះមកស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ





 

No comments:

Post a Comment

Pages