សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ដែលយកពូថៅកាប់ភាគីទំនាស់ឱ្យរបួសធ្ងន់ធ្ងរ.! - BNP

Breaking

Wednesday, February 17, 2021

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ដែលយកពូថៅកាប់ភាគីទំនាស់ឱ្យរបួសធ្ងន់ធ្ងរ.!

បាត់ដំបង៖ កម្លាំងនគរបាលស្រុកថ្មគោលបានចាប់ជនដៃដល់ម្នាក់ដែលយកពូថៅកាប់ទៅលើភាគីទំនាស់បណ្តាលឱ្យរងរបួសធ្ងន់នៅក្រុមទី១០ ភូមិទួល ឃុំរូងជ្រៃស្រុកថ្មគោលកាលពីយប់ថ្ងៃទី១៥ខែកុម្ភ: ឆ្នាំ២០២១។ 


មន្ត្រីនគរបាលបានឱ្យដឹងថា៖ជនបង្កឈ្មោះ គី មនោរម្យ ហៅគួយភេទប្រុស អាយុ២៨ឆ្នាំនៅភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោល បានយកពូថៅកាប់មកលើជនរងគ្រោះឈ្មោះ យ៉ុម សំណើម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បណ្ដាលឱ្យរងរបួសត្រូវពោះ១កន្លែង និងខ្នង ១កន្លែង។ ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូត ពូថៅផ្លែដែកដងឈើចំនួន១ ។

បច្ចុប្បន្នជនដៃដល់និងវត្ថុតាង កម្លាំងនគរបាល ស្រុក ថ្មគោលកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕


 

No comments:

Post a Comment

Pages