អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានីខេត្ត - BNP

Breaking

Thursday, January 21, 2021

អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានីខេត្ត

ខេត្តកោះកុង ៖ នៅថ្ងៃព្រហស្បត្តិទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកប្រតិបត្តិ ក្រុមប្រតិបត្តិសាខា ចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូរអនឡាញ ជាមួយគណៈកម្មាធិការសាខា កក្រក ទាំង២៥រាជធានីខេត្ត ក្រោមអធិបតីភាព លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។​ 


របៀបវារៈប្រជុំមានដូចជា៖

 ១.ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខា កក្រក ២៥រាជធានីខេត្ត និងទិសដៅការងារឆ្នាំ២០២១។ 

២.ការងារឥស្សរជនឆ្នើមថា្នក់ជាតិ និងការងារអភិវឌ្ឃន៍ស្ថាប័ន (យុទ្ធសាស្ត្រ២០២១ .២០៣០ និងការងារអភិវឌ្ឍសាខា )។

៣.បញ្ហាប្រឈមផ្សេងៗរបស់សាខានីមួយៗ៕







 

No comments:

Post a Comment

Pages