ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃគណៈកម្មាធិការកណ្តាល និងទិសដៅការងារឆ្នាំ២០២១តាមប្រព័ន្ធវីដេអូអនឡាញ - BNP

Breaking

Thursday, January 21, 2021

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃគណៈកម្មាធិការកណ្តាល និងទិសដៅការងារឆ្នាំ២០២១តាមប្រព័ន្ធវីដេអូអនឡាញ

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកប្រតិបត្តិសាខា ប្រធានអនុសាខាក្រុង ស្រុក ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានទីតាំងស្ថិត នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាដោយមានការចូលរួមពីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ២៥ រាជធានី- ខេត្ត  ។​ 


របៀបវារៈប្រជុំមានដូចជា៖

១.ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហមកម្ពុជា២៥រាជធានីខេត្ត និងទិសដៅការងារឆ្នាំ២០២១។ 

២.ការងារឥស្សរជនឆ្នើមថា្នក់ជាតិ និងការងារអភិវឌ្ឍន៍ស្ថាប័ន(យុទ្ធសាស្ត្រ២០២១ -២០៣០ និងការងារអភិវឌ្ឍសាខា )។

៣.បញ្ហាប្រឈមផ្សេងៗរបស់សាខានីមួយៗ៕






 

No comments:

Post a Comment

Pages