អភិបាលខេត្តបាត់ដំបង ចុះជួបសំណេះសំណាលជាមួយបុគ្គលិកកាស៊ីណូ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងកាស៊ីណូស្រុកកំរៀង - BNP

Breaking

Saturday, January 16, 2021

អភិបាលខេត្តបាត់ដំបង ចុះជួបសំណេះសំណាលជាមួយបុគ្គលិកកាស៊ីណូ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងកាស៊ីណូស្រុកកំរៀង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលជាមួយបុគ្គលិកកាស៊ីណូ នៅស្រុកកំរៀង ខេត្តបាត់ដំបង ដែលសង្ស័យស្ម័គ្រធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូប្រមាណជិត ២០០នាក់ ដែលមានការអញ្ជើញពីលោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ អង្គភាព លោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ 


ក្នុងពិធីនោះដែរ ឯកឧត្តម ងួន រតនៈ បានសង្កត់ធន់ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្យល់ណា ដែលហ៊ានញុះញង់នាំពលករលួចឆ្លងដែនខុសច្បាប់ ដោយគ្មានករណីលើកលែងឡើយ ពីព្រោះការលួចឆ្លងដែននាពេលនេះអាចប្រឈមនឹងការឆ្លងនូវជំងឺកូវីដ ១៩ ដល់បងប្អូនប្រជាពលករ ក៏ដូចជាសហគមន៍ទាំងមូលផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជារួមមាន ទឹកសុទ្ធ និងមីផងដែរ។ 


សូមជម្រាបជូនដែរថាបុគ្គលិកកាស៊ីណូ ដែលសង្ស័យស្ម័គ្រចិត្តធ្វើចត្តាឡីស័កនៅក្នុងបរិវេណកាស៊ីណូស្រុកកំរៀង មានប្រមាណជិត ២០០ នាក់ ដោយអ្នកខ្លះធ្វើការបោះតង់ និងអ្នកខ្លះទៀតស្នាក់នៅតាមបន្ទប់រៀងៗខ្លួនផងដែរ៕





 

No comments:

Post a Comment

Pages