អភិបាលខេត្តបន្ទាយមានជ័យ នាំយកថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ផ្ដល់ជូនដល់ពលករដែលសម្រាកព្យាបាលជំងឺ និងស្ត្រីសម្រាលកូននៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន - BNP

Breaking

Saturday, January 16, 2021

អភិបាលខេត្តបន្ទាយមានជ័យ នាំយកថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ផ្ដល់ជូនដល់ពលករដែលសម្រាកព្យាបាលជំងឺ និងស្ត្រីសម្រាលកូននៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរទី១៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកថវិកាជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភដល់បងប្អូនពលករ ត្រឡប់មកពីប្រទេសដែលមានជម្ងឺធ្ងន់ស្រាលនិងស្ត្រីសម្រាលកូន នៅមន្ទីរបង្អែកសិរីសោភ័ណ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី។


ក្នុងនោះបងប្អូនពលករទាំងអស់សូមគោរពដឹងគុណជានិច្ចចំពោះទឹកចិត្តសប្បុរសរបស់សម្តេច ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប និងសូមគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




 

No comments:

Post a Comment

Pages